កម្ពុជាបញ្ជាក់ថា មិនទាន់សម្រេចឱ្យ Vingroup ធ្វើប្រតិបត្តិការតាក់ស៊ីអគ្គិសនីនៅឡើយទេ
កាលពីពាក់កណ្ដាលសប្ដាហ៍មុន សារព័ត៌មាននានា បានចុះផ្សាយព្រោងព្រាតថា ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម គ្រោងធ្វើប្រតិបត្តិការអាជីវកម្មតាក់ស៊ីនៅកម្ពុជាដើមឆ្នាំក្រោយនេះ ដោយប្រើប្រាស់រថយន្តដំណើរការដោយថាមពលអគ្គិសនី។ បន្ទាប់ពីព័ត៌មាននេះ ត្រូវបានចុះផ្សាយរួចមកហើ វាត្រូវបានចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្មយ៉ាងច្រើនពីមហាជនផងដែរ ដែលយល់ឃើញថា ក្រុមហ៊ុនវៀតណាមមួយនេះនឹងដណ្ដើមការងាររបស់ប្រជាជនកម្ពុជា។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលចែករំលែកបន្តនូវព័ត៌មានខាងលើ។ Facebook Post | Archived Link ព័ត៌មានអះអាងខាងលើ ក៏ត្រូវបានផ្សព្វផ្សាយជាវីដេអូរាយការណ៍យ៉ាងទូលំទូលាយ ទៅដល់អ្នកប្រើប្រាស់ដទៃទៀតផងដែរ។ Facebook Post | Archived Link ការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។ រាជរដ្ឋាភិបាលកម្ពុជាបកស្រាយប្រាប់មហាជន ក្រោយមានមតិរិះគន់ផុសផុល បន្ទាប់ពីមហាជនបានរិះគន់ចំពោះដំណឹងនេះមក រាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលនូវព័ត៌មាននេះ ដោយបញ្ជាក់ថា ព័ត៌មាននេះ ត្រូវបានចុះផ្សាយដោយមិនត្រឹមត្រូវនោះឡើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធសប្ដាហ៍មុន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពុំបានអនុញ្ញាតទៅតាមសំណើរបស់ក្រុមហ៊ុនវៀតណាមនោះឡើយ។ […]
Continue Reading