រូបថតបង្ហាញប្រទីបដ៏ឆើតឆាយតាមដងទន្លេ គឺជារូបភាពកម្មវិធី AI ប៉ុណ្ណោះ
ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនោះ រូបថតជាច្រើនសន្លឹកបង្ហាញទិដ្ឋភាពការតុបតែងទូក និងក្បួនប្រទីបយ៉ាងស្រស់ស្អាតក្នុងឱកាសបុណ្យអុំទូក ត្រូវបានបង្ហោះឡើងនៅលើបណ្ដាញសង្គម ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះចំនួន ៤សន្លឹក បង្ហាញទិដ្ឋភាពក្បួនទូក ជាមួយក្បាច់តុបតែងបែបខ្មែរយ៉ាងស្អាតនៅតាមដងទន្លេមួយកន្លែង។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ជាមួយនឹងការប្រារព្ធពិធីបុណ្យអុំទូក ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ពិតជាស្រស់ស្អាតខ្លាំងណាស់ កម្ពុជាក្នុងសម័យសន្តិភាព ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានមោទនភាពខ្លាំងណាស់ ដែលបានឃើញកម្ពុជារីកចម្រើនបែបនេះ»។ Facebook Post | Archived Link Fact […]
Continue Reading