Fact-Check: តើ​នាវា​ទាំង​នេះ​ដឹក​ជញ្ជូន​ថ្ម និង​ខ្សាច់​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​មែន​ឬទេ?

អាជីវកម្ម​បូម​ខ្សាច់​ និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស គឺ​ជា​បញ្ហា​រស៊ើប​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ជុំ​វិញ​បញ្ហា​នេះ​កាល​ពី​ជាង ៥​ឆ្នាំ​មុន។ បញ្ហា​មួយ​នេះ ក៏​ត្រូវ​បាន​ផុស​ផុល​ឡើង​វិញ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បាន​បង្ហោះ​រូបថត​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ជញ្ជូន​ខ្សាច់​នៅ​ផ្លូវ​ទឹក​ដែល​គេ​មិន​មាន​បញ្ជាក់​ទីតាំង​ច្បាស់​លាស់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នោះ អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​នាវា​វៀតណាម​ដែល​ដឹក​ជញ្ជូន​ខ្សាច់​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។ ទោះ​ជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបថត​ចំនួន​បី​សន្លឹក​ដែល​បង្ហាញ​នាវា​ដឹក​ខ្សាច់​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ទឹក​មួយ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា នាវា​ទាំង​នោះ គឺ​ជា​សាឡាង​វៀតណាម​ដែល​កំពុង​ដឹក​ខ្សាច់​ខ្មែរ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១,៦០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «សាឡាង​យួន​ធំៗ​កំពុង​តែ​ដឹក​ខ្សាច់​ខ្មែរ​ទៅ​ស្រុក​យួន​ខណៈ​នេះ ១៧/០៨/២០២១»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ RFA Khmer វិទ្យុ​អាស៊ី​សេរី […]

Continue Reading