Fact-Check: រូបថត​លោក ហ៊ុន សែន ជាមួយ​ចៅ​ស្រី​ច្បង​ ត្រូវ​បាន​អះ​អាង​​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ៣​ទសវត្សរ៍​មក​ហើយ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។ មេដឹកនាំ​បក្សកាន់​អំណាច​រូប​នេះ តែង​តែ​ជា​រង​នូវ​ការ​រិះ​គន់​ផង និង​ការ​ចែក​ចាយ​នូវ​ព័ត៌មាន​អាស្រូវ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​រូប​លោក និង​ក្រុម​គ្រួសារ​លោក​ផង​ដែរ។ ថ្មីៗ​នេះ រូបថត​លោក​ ហ៊ុន សែន អង្គុយ​ជិត​នារី​វ័យ​ក្មេង​ម្នាក់ ត្រូវ​បាន​អះ​អាង​លើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​វ័យ​ក្មេង​នោះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រកឃើញ​ថា ការ​អះ​អាង​បែប​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​ឯក​សណ្ឋាន​ផ្លូវការ និង​អង្គុយ​នៅ​ទល់​មុខ​នឹង​មនុស្ស​នារី​ម្នាក់។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀប​រាប់​ថា លោក ហ៊ុន សែន កំពុង​សាង​សង់​ស្នេហា​ជាមួយនារី​ម្នាក់​នោះ។ អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​នោះ​ រៀបរាប់​ថា «កុំ​ភ័យ​នៅ​ជាមួយ​តា​តែ៣​ថ្ងៃ​ដឹង​តែ​ឃ្លា​ម្ជូហើយ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​មួយ​សន្លឹក​នេះ​​​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Yandex ដែល​នាំ​ឱ្យ​ឈាន​ទៅ​​ឃើញ​រូបថត​ដើម​ និង​ព័ត៌មាន​លម្អិត​​នៃ​រូបថត​មួយ​សន្លឹក​នេះ។ រូបថត​មួយ​សន្លឹក​នេះ […]

Continue Reading