Fact-Check: តើក្មេងប្រុសម្នាក់បង្ហាញចង្អុលដៃកណ្ដាលដាក់មេដឹកនាំយោធាភូមាមែនទេ?
ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយោធាភូមាដែលដឹកនាំដោយឧត្ដមសេនីយ៍ មិន អ៊ុងលាំង ក្រោយទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតកាលពីដើមខែកុម្ភៈកន្លងមកនោះ នៅតែត្រូវបានជជែក និងចែករំលែកនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើបណ្ដាញសង្គមនិយាយភាសាខ្មែរ។ ក្នុងចំណោមនោះ រូបថតមួយសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយចែករំលែកតៗគ្នាជាមួយការអះអាងថា ក្មេងប្រុសម្នាក់ក្លាហានហ៊ានបង្ហាញម្រាមដៃកណ្ដាលដាក់លោក មិន អ៊ុងលាំង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត បង្ហាញថា រូបថតជាមួយនឹងការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកបង្ហាញឧត្ដមសេនីយ៍ មិន អ៊ុងលាំង (Min Aung Hlaing) និងមន្ត្រីយោធាដទៃទៀត បានឈរនៅចំពោះមុខក្មេងប្រុសម្នាក់ដែលលើកម្រាមដៃកណ្ដាល។ គណនីហ្វេសប៊ុកនេះ អះអាងថា ក្មេងប្រុសម្នាក់នោះ បានលើកម្រាមដៃកណ្ដាលជាសញ្ញាបង្ហាញការតវ៉ាទៅនឹងមេដឹកនាំយោធាភូមារូបនេះ ដែលបានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោត។ រូបថតជាមួយសំណេរនៃការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើបណ្ដាញសង្គម រួមជាមួយការបញ្ចេញមតិចម្រុះបែបផងដែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ រៀបរាប់ថា «យុវជនវ័យក្មេងជនជាតិភូមាម្នាក់បានលើកម្រាមដៃចង្អុលអុលដៃដាក់ចំមុខមេរដ្ឋប្រហារ Min Ung [Aung] Hlaing ហើយសួរថា៖ តើលោកឯងចង់បានអំណាចដោយសារប្លន់គេមកធ្វើអ្វី? ប្រភពបានឱ្យដឹងថា៖ មេរដ្ឋប្រហាររូបនេះខឹងដោះមួកពីក្បាលសំឡឹងចំមុខក្មេងនោះ…»។ […]
Continue Reading