រូបភាពសត្វមាឌធំៗបង្កើតឡើងដោយកម្មវិធី AI បង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំ
ខណៈដែលរូបថតសត្វចម្លែកជាច្រើនកំពុងត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះ រូបភាពសត្វមាឌធំៗជាច្រើនសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពី២សប្ដាហ៍កន្លងមក ដោយមានការអះអាងថា ជារូបសត្វសម័យបុរាណ។ ការអះអាងនោះ ត្រូវបានចែករំលែកបន្តរហូតដល់ជាង ១៣០០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតជាច្រើនសន្លឹកដែលបង្ហាញក្រុមមនុស្ស និងសត្វចិញ្ចឹមធំៗនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការរៀបរាប់ថា សត្វសម័យមុនមានរូបរាងធំៗណាស់។ រូបភាពជាមួយការអះអាងបែបនេះ ត្រូវបានគេចែករំលែកបន្តរហូតដល់ជាង ១,៣០០ដង និងការបញ្ចេញមតិយោបល់ចម្រុះពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «សម័យដើមសត្វធំៗណាស់»។ Facebook Post | Archived Link រូបភាពទាំងនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតជាមួយការរៀបរាប់ជាភាសាថៃក្នុងន័យថា រូបភាពទាំងនេះជារូបភាពប្រវត្តិសាស្ត្រដែលបង្ហាញសត្វនៅសម័យមុនមានមាឌធំៗជាងមនុស្សទៅទៀត។ រូបភាពជាមួយនឹងការរៀបរាប់បែបនេះ ក៏ត្រូវបានចែករំលែកបន្តជិត ១ពាន់ដងផងដែរ និងមានការបញ្ចេញមតិយោបល់ជាច្រើនឆ្លើយតបនឹងការបង្ហោះរូបភាពទាំងនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហោះរូបភាពសត្វធំៗទាំងនេះកាលពីខែមីនាកន្លងមកជាមួយការរៀបរាប់ថា «ภาพถ่ายหลักฐานทางประวัติศาสตร์ ว่าสมัยก่อน สัตว์ตัวใหญ่กว่าทุกวันนี้ค่ะ เมืองไทยเราอุดมสมบูรณ์สุดๆค่ะ วันนี้รวย»។ Facebook Post | Archived Link រូបភាពទាំងនេះ […]
Continue Reading