ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ចាស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើងវិញ​​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ដើម​ខែ​នេះថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ទៅ​ប្រតិភូ​សភា​អាមេរិក​ឱ្យ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​មួយ​«សម្ដេច​នាយករដ្ឋមន្ត្រី ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​កម្មការិនី​តក់​ស្លុត​ពេល​បិទ​រោងចក្រ​​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ចំណង​ជើង​សេចក្ដី​រាយការណ៍​មួយ​សរសេរ​«​សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-​កម្មការិនី​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដែល​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នូវ​រូបភាព​អត្ថបទ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​-កម្មការិនី​តក់​ស្លុត ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ»​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបភាព​ជាមួយ​សំណេរ​​ដដែល​នេះ ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ផ្សេងៗ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ Google Reverse Image Search និង​ពាក្យ​គន្លឹះ​នៅ​ក្នុង Google Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ អត្ថបទ​ព័ត៌មាន​ដែ​លមាន​ចំណង​ជើង​ថា «សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-កម្មការិនី​​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​កំពុង​រត់​ចេញ​តាម​ច្រក​ទ្វារ​នៃ​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​មនុស្ស​ទាំង​នោះ គឺ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ផ្អើល​រត់​ចេញ​ពី​រោងចក្រ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់។ វីដេអូ​ឃ្លីប​រួម​ជាមួយ​សំណេរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​រាប់​ពាន់​ដង និង​បញ្ចេញ​ប្រតិកម្មចម្រុះ​បែប​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​ប៉ុណ្ណោះ។ រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កម្មករ ៤០០​នាក់​ក្នុង​រោងចក្រ​ចេស្ដា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​រត់​ផ្អើល​ឈូរ​ឆរ​ដោយ​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រសួង​ចុះ​យក​សំណាក។ មិន​ទាន់​ដឹង​លទ្ធផល​ផង ក៏​នាំ​គ្នា​ផ្អើល​រត់​ចេញ​ទាំង​អស់​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋបាល ទើប​កម្មក​រ​ទាំង​អស់​គ្នា​ព្រម​ចូល​ធ្វើ​ការ​វិញ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading