គ្មានភស្តុតាងបញ្ជាក់ថា អ្នកនាង រ៉ូហ្សេត បិតស្ទីកឃ័របក្សផ្សេងលើផ្ទាំងបដារបក្សខ្លួនទេ
ខណៈយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កំពុងប្រព្រឹត្តទៅនោះ មានការអះអាងមួយនៅលើបណ្ដាញសង្គម លើកឡើងថា អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីរបស់គណបក្សភ្លើងទៀននៅសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង និងគូកន បានយកស្ទីកឃ័ររបស់គណបក្សប្រជាជនកម្ពុជាទៅបិតលើផ្ទាំងបដារឃោសនារបស់គណបក្សខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន។ ការអះអាងនេះ ត្រូវបានគេចែករំលែកទៅក្រុមបណ្ដាញសង្គមចំនួនពីរ ដែលមានគណនីហ្វេសប៊ុករាប់ម៉ឺនជាសមាជិក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម គណនីហ្វេសប៊ុកមួយឈ្មោះ គណបក្ស ផ្សែងទៀន បានបង្ហោះរូបថត ២សន្លឹក ដែលបង្ហាញផ្ទាំងក្រដាសឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេយកទៅបិទពីលើរូបសញ្ញាគណបក្សភ្លើងទៀន នៅលើផ្ទាំងបដារឃោសនាបោះឆ្នោតរបស់បក្សនេះនៅឯសង្កាត់អូរចារ ក្នុងខេត្តបាត់ដំបង។ គណនីហ្វេសប៊ុកដដែលនេះ អះអាងថា អ្នកនាង ស៊ិន ពៅចាន់រ៉ូហ្សេត បេក្ខជនគណបក្សភ្លើងទៀននៅសង្កាត់អូរចារ និងគូកនរបស់នាង ជាអ្នកប្រព្រឹត្តទង្វើបែបនេះ។ ការអះអាងនេះបែបនេះ ត្រូវបានគេចែករំលែកទៅក្នុងក្រុមបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ កឹម សុខ វិរៈបុរស ដែលមានគណនីហ្វេសប៊ុកដល់ទៅជាង ២៤,០០០ជាសមាជិកនៅក្នុងក្រុម។ Facebook Post | Archived Link ការអះអាងនេះ ក៏ត្រូវបានចែករំលែកផងដែរទៅក្នុងក្រុមបណ្ដាញសង្គមមួយទៀតឈ្មោះ TV Sorn Dar ដែលមានគណនីហ្វេសប៊ុកជាង ១សែនជាសមាជិក។ […]
Continue Reading