រូបថតជនសង្ស័យ៣នាក់ត្រូវបានកាត់តបង្ហាញឱ្យឃើញសើចញញឹម
បន្ទាប់ពីបុរស ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងការអំពើហិង្សាទៅលើយុវជន-យុវតីមួយក្រុមកាលពីសប្ដាហ៍មុន រូបថតមួយសន្លឹកបង្ហាញបុរសទាំងបីរូបនោះបានឈរកាន់កាំបិតដងវែង និងដែកទីប សើចញញឹម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតបែបនេះ ត្រូវបានទទួលការចែកចាយ និងប្រតិកម្មមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ជាមួយនឹងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពជនសង្ស័យចំនួន៣នាក់ កាន់កាំបិតដងវែង និងដែកទីប បានឈរសើចសប្បាយ។ អ្នកប្រើប្រាស់ដដែល ពុំបានបញ្ជាក់ព័ត៌មានលម្អិត និងមូលហេតុនៃការឃាត់ខ្លួនជនសង្ស័យខាងលើនោះឡើយ។ រូបថតបង្ហោះខាងលើមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «អរគុណដែលរួមគ្នា ជាន់ពន្លិច វិស័យកាប់ចាក់ក្នុងកម្ពុជា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image […]
Continue Reading