រូបថតបង្ហាញលោក កឹម សុខា ញញឹមពេលកាន់សៀវភៅ «ឧត្តមវិបស្សនា» ជារូបថតកាត់ត
ខណៈដែលមេដឹកនាំបក្សជំទាស់ លោក កឹម សុខា ត្រូវបានផាត់ចេញពីឆាកនយោបាយអស់រយៈពេលជាង ៥ឆ្នាំមកហើយនោះ រូបថតមួយសន្លឹកដែលបង្ហាញលោកអង្គុយកាន់សៀវភៅធម៌មួយក្បាល និងញញឹមផងដែរនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានចែករំលែកបន្តព្រមទាំងមានការបញ្ចេញមតិប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតមួយសន្លឹកដែលបង្ហាញទិដ្ឋភាពមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា បានអង្គុយញញឹម និងកាន់អានសៀវភៅមួយដែលមានចំណងជើងថា «ឧត្តមវិបស្សនា»។ រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុង ចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ទំនេរអានសៀវភៅបង្កើនចំណេះ ប្រសើរជាងដើរផឹក ដើរកេះស្រីញីណា បងប្អូន។ ការអានតែងមានប្រយោជន៍ជានិច្ច»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈ Google […]
Continue Reading