រូបថតនេះមិនមែនជាកូនគោក្បាលបីពិតប្រាកដឡើយ
រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញកូនគោមួយមានក្បាលដល់ទៅបី ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីឆ្នាំមុន ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់ជិត ១៥០ដង និងមានការបញ្ចេញប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកនេះ មិនមែនជាកូនគោក្បាលបីពិតប្រាកដនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញកូនគោមួយមានក្បាល ៣ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ ដែលនាំឱ្យមានការចែករំលែកបន្តរហូតដល់ជិត ១៥០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុក LR studio ដែលបានបង្ហោះរូបភាពមួយសន្លឹកនេះកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ជាមួយសំណេរថា «មិនដែលឃើញទេ… មែនទេ? … ជឿឬអត់??»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ reverse image search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ រូបថតកូនមានក្បាលបីនេះ ត្រូវបានផ្សាយដោយវេបសាយ The Davidson Leader កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ […]
Continue Reading