ទាហានអាមេរិកត្រឡប់ទៅមាតុភូមិវិញ ត្រូវបានគេអះអាងថាជាទាហានអ៊ុយក្រែនលាគ្រួសារចេញទៅច្បាំង
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារឈ្លានពានទៅលើប្រទេសអ៊ុយក្រែនមក រូបថតជាច្រើន ត្រូវបានបង្ហោះ និងចែកចាយភ្ជាប់ទៅនឹងព្រឹត្តិការណ៍នៃសង្គ្រាមមួយនេះ។ ក្នុងនោះ រូបថតមួយសន្លឹក ដែលបង្ហាញទាហានម្នាក់ថើបកូនង៉ែតតូចមួយ ត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ រូបថតមួយសន្លឹកនេះ ត្រូវបានអះអាងថា ជាទាហានអ៊ុយក្រែនដែលថើបលាកូន មុនចេញទៅសមរភូមិប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីដើមខែមីនាកន្លងមកនេះ រូបថតមួយសន្លឹកដែលបង្ហាញទាហានមួយរូបថើបកូនង៉ែតតូចមួយ ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមជាមួយនឹងសញ្ញាទង់ជាតិអ៊ុយក្រែន។ រូបថតនេះ ត្រូវបានអះអាងក្នុងន័យថា ទាហានរូបនោះ គឺជាសមាជិកកងទ័ពអ៊ុយក្រែន ដែលថើបលាកូនតូចរបស់គាត់ មុនចាកចេញទៅសមរភូមិប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ រូបថតដែលមានសំណេរបែបនេះ ត្រូវបានចែករំលែករហូតដល់ជាង ១០០ដង និងមានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកមួយ ដែលរៀបរាប់ថា «បើបុណ្យកុសលប៉ាហើយនឹងកូននៅមាន សូមឱ្យវត្ថុសាកសិទ្ធទាំងប្រាំបីទិស នឹងព្រះធរណីជួយតាមថែរក្សាពួកយើងផងចុះ បើរស់ប៉ានិងត្រឡប់មកជួបកូនស្ងួនមាសឪពុក ពួ ពួកយើងសូមជូនពរ សូមអោយពួកគាត់បានជួបជុំគ្រួសារពួកគាត់វិញផង»។ FACEBOOK POST | ARCHIVED LINK រូបថតជាមួយសំណេរដដែលនេះ ក៏ត្រូវបង្ហោះដោយទំព័រហ្វេសប៊ុកផ្សេងទៀតផងដែរតាមរយៈតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់មួយទៀតនៅទីនេះ ឬតំណភ្ជាប់មួយផ្សេងទៀតមាននៅទីនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមដែលបង្ហាញឱ្យឃើញនូវការបង្ហោះ និងចែករំលែកយ៉ាងច្រើននូវរូបថត និងសំណេរដដែលនេះ។ […]
Continue Reading