ក្រុមហ៊ុន Sastra Film ច្រានចោលព័ត៌មានលើបណ្ដាញសង្គមជុំវិញការផលិតរឿង១៨បូក
បន្ទាប់ពីឈុតឆាតសម្ដែងភាពយន្តបែបស្រើបស្រាលរបស់ក្រុមហ៊ុន Sastra Film ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញសង្គមមក ទំព័រហ្វេសប៊ុកមួយ បានបង្ហោះការអះអាងមួយថា នាយិកាក្រុមហ៊ុនផលិតភាពយន្តមួយនេះ និយាយថា អ្នកស្រីចង់ឃើញភាពយន្តស្រើបស្រាលរីកលូតលាស់ប្រកួតប្រជែងជាមួយភាពយន្តបរទេស។ ការបង្ហោះខ្លឹមសារនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរចែករំលែកបន្តព្រោងព្រោត ហើយក៏ទទួលបានមតិរិះគន់យ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ខ្លឹមសារដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតភាពយន្តក្នុងស្រុកមួយ ចង់ឃើញឧស្សាហកម្មភាពយន្តស្រើបស្រាល ឬភាពយន្ត ១៨បូក អាចឈរជើងប្រកួតប្រជែងនឹងភាពយន្តអន្តរជាតិ និងស្នើមហាជនកម្ពុជា ឱ្យលើកស្ទួយឧស្សាហកម្មភាពយន្តមួយប្រភេទនេះ។ ការបង្ហោះនូវការនេះបែបនេះ ទទួលបានការចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញមតិយោបល់ចម្រុះបែប និងប្រតិកម្មផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម ដែលរៀបរាប់ថា «អ្នកនាង ប៊ុន ចាន់និមល ម្ចាស់ផលិតកម្ម Sastra Film មានក្ដីស្រម៉ៃចង់ឱ្យវិស័យភាពយន្ត 18+ខ្មែរ ប្រកួតប្រជែងជាមួយភាពយន្តបរទេសលើឆាកអន្តរជាតិ។ ហើយជាពិសេសអ្នកនាងបានសំណូមពរឱ្យមហាជនខ្មែរ កុំជាន់ពន្លិចភាពយន្តខ្មែរខ្លួនឯង ហើយទៅគាំទ្រភាពយន្តជប៉ុន»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo […]
Continue Reading