តើបេក្ខជនម្នាក់របស់បក្សភ្លើងទៀនពាក់អាវមានរូបសញ្ញាបក្សសង្គ្រោះជាតិមែនឬទេ?
ខណៈការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ កំពុងដំណើរការអស់រយៈពេលជិតដល់ថ្ងៃបិទបញ្ចប់ហើយនោះ រូបថតបេក្ខជនម្នាក់របស់គណបក្សភ្លើងទៀននៅឯខេត្តកំពង់ចាម ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញលោក គង់ រ៉ៃយ៉ា ពាក់អាវមានរូបសញ្ញាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលអស់រយៈប្រហែល ៥ឆ្នាំមកហើយនោះ។ រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ និងមានការបញ្ចេញចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា រូបថតនេះ ត្រូវបានកាត់តខុសពីរូបថតច្បាប់ដើម។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹកនៅលើបណ្ដាញសង្គម ដែលបង្ហាញសកម្មជនគណបក្សភ្លើងទៀន លោក គង់ រ៉ៃយ៉ាង ពាក់អាវមានរូបសញ្ញាគណបក្សភ្លើងទៀន និងគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលកាលពីឆ្នាំ២០១៧នោះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានអះអាងថា គង់ រ៉ៃយ៉ា ដែលកំពុងឈរឈ្មោះប្រកួតប្រជែងយកតំណែងក្រុមប្រឹក្សាឃុំមួយនៅក្នុងខេត្តកំពង់ចាម បានពាក់អាវមានរូបសញ្ញាគណបក្សសង្គ្រោះជាតិ ចូលរួមឃោសនាបោះឆ្នោតដែលកំពុងប្រព្រឹត្តទៅ។ រូបថត និងការអះអាងនេះ ត្រូវបានចែករំលែកតគ្នាជាច្រើនដង ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាក់ បានបញ្ចេញមតិ និងប្រតិកម្មទៅលើរូបថតនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ជាមួយរូបថតលោក គង់ រ៉ៃយ៉ា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ និងមានសំណេររៀបរាប់ថា «បក្សភ្លើងទៀន មកឃោសនាថាបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយរួចហើយ!! អញ្ចឹងភ្លើងទៀនក៏មានវាសនាមិនល្អដែរហើយមើលទៅ? (មើលស្លាកអាវចឹងៗអី)»។ Facebook Post | Archived Link […]
Continue Reading