តើអត្រាពន្ធលើចំណេញមូលធននៅកម្ពុជា បារាំង និងអូស្ត្រាលី ខុសគ្នាដូចម្ដេច?
បន្ទាប់ពីមេពន្ធដារកម្ពុជាអះអាងថា អត្រាពន្ធលើចំណេញមូលធននៅកម្ពុជាមានកម្រិតទាបជាងបារាំង និងអូស្ត្រាលី មតិមួយបានលើឡើងថា ការអះអាងរបស់មេពន្ធដារកម្ពុជាមិនត្រឹមត្រូវនោះទេ។ មតិទាំងពីរនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ដែលនាំឱ្យយើងត្រួតពិនិត្យទៅលើបញ្ហានេះ។ ខាងក្រោមនេះ គឺជាអ្វីដែលយើងបានរកឃើញពាក់ព័ន្ធនឹងអត្រាពន្ធលើចំណេញមូលធនរវាងកម្ពុជា បារាំង និងអូស្ត្រាលី។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា លោក គង់ វិបុល បានអះអាងថា អត្រាពន្ធលើចំណេញមូលធន (Capital Gain Tax)ដែលកម្ពុជាគ្រោងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំក្រោយនេះ មានកម្រិតទាបជាងអត្រាពន្ធលើចំណេញមូលធន ដែលអនុវត្តនៅប្រទេសអូស្ត្រាលី និងបារាំង។ មេពន្ធដារកម្ពុជារូបនេះ បានអះអាងបែបនេះនៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារព័ត៌មាន Fresh News ដែលត្រូវបានគេដឹងថាជាសារព័ត៌មានគាំទ្ររដ្ឋាភិបាល និងបក្សកាន់អំណាច។ ខាងក្រោមនេះ គឺជាការរូបភាពផ្ដាមចេញពីការផ្សព្វផ្សាយរបស់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១៥ ខែកញ្ញា ដោយបានដកស្រង់សម្ដីលោក គង់ វិបុល ដែលនិយាយថា «បើលោកអ្នកលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន មិនជាប់ពន្ធចំណេញមូលធននេះនោះទេ។ ពន្ធនេះគេយកតែចំណេញទេ ហើយចំណេញទៀតសោត គឺយើងខ្ញុំចាប់ផ្ដើមដំបូងឡើយ ក៏មិនទៅយកពន្ធដូចបារាំង ដូចអូស្ត្រាលីពី ៤០% ទៅ ៥០%ទេ។ យើងខ្ញុំយកតែ […]
Continue Reading