Fact-Check: តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​បន្ត​មួយ​ ដែល​និយាយ​ថា វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ និង​ដៃ​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​បែប​នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​ឥណ្ឌា​ថ្ងៃ​នេះ (India Today)។ សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ដល់​ជាង ៣០០​ដង និង​មតិ​មួយ​ចំនួន​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី ដែល​ត្រូវ​បាន​ចែក​រំលែក​លើ​ទំព័រហ្វេសប៊ុក​ «ពេល​នេះ​ ឥណ្ឌា​រក​ឃើញ​វីរុស​កូវីដ-១៩​ក្នុង​ទឹក​ទន្លេ»។ Kampuchea Thmey’s report | Archived Link ក្រៅ​ពី​ចុះ​ផ្សាយ​អត្ថបទ​សារព័ត៌មាន​ហើយ​នោះ សារព័ត៌មាន​កម្ពុជា​មួយ​នេះ ក៏​បាន​ផលិត​សេចក្ដី​រាយការណ៍​នេះ​ជា​វីដេអូ​ផង​ដែរ ហើយ​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ផង​ដែរ​នៅ​ថ្ងៃ​នោះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចូល​មើល​ដល់​ទៅ​ជិត ៨​ម៉ឺន​ដង ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិម្ម​ពី​សំណាក​អ្នក​ប្រើ​បណ្ដាញ​សង្គម​រាប់​ពាន់​នាក់ និង​មតិ​ជាច្រើន​ផង​ដែរ។ Kampuchea Thmey’s video report | Archived Link ក្រោយ​ពី​ការ​ចុះ​ផ្សាយ​នៃ​សេចក្ដី​រាយការណ៍​បែប​នេះ Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការពិត​តាម​រយៈ​ការ​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​របស់ Fact Crescendo នៅ​ក្នុង​ប្រទេស​ឥណ្ឌា […]

Continue Reading