តើបេក្ខជនបក្សភ្លើងទៀនជាប់ឆ្នោតជាមេឃុំថ្មីនៃឃុំព្រះធាតុមែនឬទេ?
បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២បានបញ្ចប់ទៅ ការអះអាងមួយនៅលើបណ្ដាញសង្គម បាននិយាយថា បេក្ខនារីគណបក្សភ្លើងទៀន អ្នកនាង សុខ ស្រីនួន បានជាប់ជាមេឃុំថ្មីនៃឃុំព្រះធាតុ ស្ថិតក្នុងខេត្តត្បូងឃ្មុំ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញមតិអបអរសាទរឆ្លើយតបនឹងការអះអាងនេះ។ ទោះជាយ៉ាងណា បន្ទាប់ពីការផ្ទៀងផ្ទាត់របស់យើង យើងរកឃើញថា ការអះអាងនេះ ជាដំណឹងក្លែងក្លាយ។ ការអះអាងលើបណ្ដាញសង្គម មួយថ្ងៃក្រោយការបោះឆ្នោតឃុំសង្កាត់បានបញ្ចប់ទៅ ការអះអាងមួយនៅលើបណ្ដាញសង្គម និយាយថា បេក្ខនារីមួយរូបរបស់គណបក្សភ្លើងទៀន បានក្លាយជាមេឃុំថ្មីនៃឃុំព្រះធាតុ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះឈ្នះការបោះឆ្នោតនៅឃុំព្រះធាតុ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញប្រតិកម្ម និងបញ្ចេញមតិអបអរសាទរផងដែរចំពោះព័ត៌មាននេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងមួយនៅលើបណ្ដាញសង្គម ដែលសរសេររៀបរាប់ថា «ប្រធានឃុំព្រះធាតុ» និងសំណេរ«សូមសរសើរប្អូនស្រីក្លាយជាមេឃុំស្រុកអូររាំងឪ(ខេត្តត្បូងឃ្មុំ)។ មានទីតាំងវាយសត្រូវល្អណាស់ហោង»។ Facebook Post | Archived Link ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងមួយទៀតដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតដែលសរសេររៀបរាប់ថា «មេឃុំភ្លើងទៀន ២០២២ប្រចាំឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជូនពរក្មួយសម្រេចជោគជ័យរាល់កិច្ចការបម្រើជាតិ»។ Facebook Post | Archived Link […]
Continue Reading