រូបភាពលោក ពូទីន និងបៃដិន បួសជាសង្ឃក្នុងពុទ្ធសាសនា មិនមែនជារូបពិតប្រាកដ
ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានអូសបន្លាយជាង ១ឆ្នាំហើយនោះ រូបភាពមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលគ្រងស្បងជីពក្នុងពុទ្ធសាសនា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា មេដឹកនាំប្រទេសមហាអំណាចមួយនេះ ធ្លាប់បួសជាសង្ឃក្នុងព្រះពុទ្ធសាសនាផងដែរ។ រូបភាពជាមួយនឹងការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបថតប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រងស្បងជីពជាព្រះសង្ឃពុទ្ធសាសនា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះជាមួយការរៀបរាប់ថា មេដឹកនាំមហាអំណាចពិភពលោករូបនេះ ធ្លាប់បួសជាព្រះសង្ឃក្នុងពុទ្ធសាសនា។ រូបថតជាមួយសំណេរបែបនេះ ទទួលបានការចែករំលែកបន្តជាច្រើនដង ព្រមទាំងមានការបញ្ចេញជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលោក ពូទីន គ្រងស្បងពណ៌លឿង កាលពីថ្ងៃទី២៣ ខែមីនា ជាមួយសំណេររៀបរាប់ថា «ធ្លាប់បួសធ្លាប់រៀនដែរ ប៉ុន្តែ ចរឹតឃោឃៅគ្មានចិត្តមេត្តា អន់ជាងឆ្កែទៅទៀត#ពូទីន»។ Facebook Post | Archived Link រូបថតមេដឹកនាំរុស្ស៊ីស្ថិតក្នុងឈុតស្បងពណ៌លឿងនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតកាលពីថ្ងៃទី២០ ខែមីនា ជាមួយសំណេររៀបរាប់ថា «ឃើញរូបមួយសន្លឹកនេះដោយចៃដន្យ»។ Facebook Post […]
Continue Reading