រូបថតចោរប្លន់ម្នាក់ត្រូវបានកាត់តជាមួយមុខអ្នករិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អ្នកជជែកវែកញែកនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ តែងតែនិយាយរិះគន់របៀបដឹកនាំប្រទេសរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់អង្គុយនឹងកៅអី ដៃទាំងពីរដាក់ទៅក្រោយ ក្បាលត្រងោល និងមានមុខមាតដូចលោក សុខ សុគន្ធ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីចុងសប្ដាហ៍មុន។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកបន្តជាច្រើនដង ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ហាក់ជឿថា រូបថតនេះ គឺជារូបលោក សុខ សុគន្ធ ពិតប្រាកដ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង បានរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានគេកាត់។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ដែលមានសាក់រូបមួយចំនួននៅលើដងខ្លួន និងមានមុខមាត់ដូចអ្នកអត្ថាធិប្បាយនយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន ដោយមានសំណេរលើរូបថតនោះថា «បទល្មើសលួចប្រពន្ធចៅហ្វាយ»។ រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបថតដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ Facebook Post | […]
Continue Reading