តើវីដេអូផ្ទុះឆេះដ៏ខ្លាំងមួយនេះបានកើតឡើងនៅទីក្រុងប៉ារីសមែនដែរឬទេ?
ជាង ១ខែក្រោយពីហេតុការណ៍ផ្ទុះឆេះដ៏ខ្លាំងមួយនៅកណ្ដាលទីក្រុងប៉ារីសដែលបណ្ដាលឱ្យមនុស្ស ៣៧នាក់រងរបួសនោះ វីដេអូមួយដែលបង្ហាញឱ្យឃើញកំសួលភ្លើងនៃការផ្ទុះមួយដ៏ខ្លាំងក្លា ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយត្រូវបានអះអាងថា ជាហេតុការណ៍កើតឡើងនៅទីក្រុងប៉ារីស។ វីដេអូនេះជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូឃ្លីបមួយ ដែលបង្ហាញហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លាបំផ្លិចបំផ្លាញទីតាំងមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានកើតឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ វីដេអូឃ្លីបដែលមានសំណេរបែបនេះ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ផ្ទុះឆេះដ៏ធំមួយ នៅកណ្ដាលទីក្រុងប៉ារីស មនុស្សជាង ៣០នាក់បានរងរបួស»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។ យើងបានរកឃើញវីដេអូឃ្លីបដូចគ្នាជាច្រើន បង្ហាញទិដ្ឋភាពនៃការផ្ទុះដ៏ខ្លាំងក្លាមួយខាងលើនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានជាច្រើន។ ក្នុងសេចក្ដីរាយការណ៍មួយរបស់ខ្លួនកាលពីខែសីហា ឆ្នាំ២០២០ ទីភ្នាក់ងារព័ត៌មាន […]
Continue Reading