តើនេះគឺជាទិដ្ឋភាពបណ្ណាល័យចល័តក្នុងអំឡុងឆ្នាំ១៩២៣មែនដែរឬទេ?
ស្របពេលដែលទេសចរណ៍អំណានរបស់លោក អ៊ុក វណ្ណដេ បានធ្វើដំណើរទៅដល់ខេត្តកំពតនោះ រូបថតសខ្មៅមួយសន្លឹកដែលបង្ហាញបណ្ណាល័យចល័តមួយ ត្រូវបានបង្ហោះឡើងនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងវារូបថតនៅខេត្តកំពតក្នុងឆ្នាំ១៩២៣។ ការបង្ហោះខាងលើ ត្រូវបានចែកចាយ និងបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងខាងលើនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ដែលមានទម្រង់ជាការប្រៀបធៀប ទិដ្ឋភាពនៃបណ្ណាល័យចល័ត រវាងឆ្នាំ១៩២៣ និងឆ្នាំ២០២៤នៅក្នុងភូមិសាស្រ្តខេត្តកំពត ប្រទេសកម្ពុជា។ ការបង្ហោះខាងលើនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ទេសចរណ៍អំណានលើកកម្ពស់ចំណេះដឹង និងកិត្យានុភាពជាតិយើង សូមចូលរួមគាំទ្រទាំងអស់គ្នាបងប្អូន»។ Facebook Post | Archived Link ដូចគ្នានេះ រូបថតមួយសន្លឹកដែលបង្ហាញនូវទិដ្ឋភាពដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដទៃទៀតផងដែរ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading