ការអះអាងថា និស្សិតខ្មែរពីរនាក់ទៀតស្លាប់នៅអ៊ីស្រាអែលជាព័ត៌មានមិនពិត
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នឹងមិនជម្លៀសពលរដ្ឋខ្លួនចេញពីអ៊ីស្រាអែលនោះ មានការជជែកវែកញែកច្រើននៅលើបណ្ដាញសង្គមជុំវិញបញ្ហានេះ។ ក្នុងនោះមានការបង្ហោះព័ត៌មានថា មាននិស្សិតខ្មែរ ២នាក់ទៀត បានស្លាប់នៅក្នុងការវាយប្រហារថ្មីរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីន។ ព័ត៌មាននេះ ត្រូវបានចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងដ៏ផុសផុលមួយនៅបណ្ដាញសង្គមកាលពីថ្ងៃអង្គារកន្លងមកនេះ បានលើកឡើងថា ពលរដ្ឋខ្មែរ ២នាក់ទៀត បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនាពេលថ្មីៗនេះនៃសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ ការអះអាងនេះ ត្រូវបានចែកចាយបន្តយ៉ាងច្រើន ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន បានបញ្ចេញមតិយោបល់របស់ពួកគេតបនឹងការអះអាងនេះផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលសរសេររៀបរាប់ថា «RIPសម្រាប់និស្សិតខ្មែរនៅប៉ាឡេស្ទីនឥឡូវស្លាប់២នាក់ទៀតហើយដោយសារតែសម្ដេចឱ្យនៅរួមសុខទុក្ខជាមួយគ្នា!»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយ ដែលនាំឱ្យមានការចែករំលែកបន្តរហូតទៅដល់រាប់រយដង និងការបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។ Facebook Post | Archived Link អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូបទៀតដែលមានមូលដ្ឋាននៅឯក្រៅប្រទេស បានបង្ហោះព័ត៌មានដូចគ្នានេះ ហើយទទួលបានការចែករំលែកបន្តជាច្រើន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃអង្គារកន្លងមកនេះដែលសរសេររៀបរាប់ថា «សូមចូលរួមមរណទុក្ខ នស្សិតខ្មែរនៅអ៊ីស្រាអែលស្លាប់ពីរនាក់បន្តទៀតហើយ»។ Facebook Post | […]
Continue Reading