ក្រោយបរាជ័យក្នុងការបោះឆ្នោត តើលោក ប្រាយុទ្ធ លាឈប់ពីឆាកនយោបាយមែនឬ?
បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមក ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែលចាញ់ការបោះឆ្នោត បានសម្រេចលាឈប់ពីនយោបាយ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងផុសផុល និងមានការបញ្ចេញមតិយោបល់ជាច្រើន។ ទោះជាយ៉ាងណា Fact Crescendo Cambodia បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ការអះអាងមួយដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃពុធកន្លងមកនេះ បានលើកឡើងថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បានប្រកាសទទួលស្គាល់នៃការចាញ់ការបោះឆ្នោត និងលាឈប់ពីនយោបាយដោយស្ងៀមស្ងាត់។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តដល់ទៅជាង ១ពាន់ដង និងទទួលបានការបញ្ចេញមតិយ៉ាងច្រើនផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «លោក ប្រាយុទ្ធ ប្រកាសទទួលស្គាល់ខ្លួនចាញ់ និងសុំចូលនិវត្តន៍ដោយស្ងៀមស្ងាត់»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកដទៃទៀតផងដែរ ហើយក៏ទទួលបានការចែករំលែកបន្ត និងការបញ្ចេញមតិយោបល់យ៉ាងច្រើនផងដែរ។ សូមមើលរូបភាពខាងក្រោមនេះ ដែលត្រូវបានផ្ដាមចេញពីទំព័រហ្វេសប៊ុកឈ្មោះ ព័ត៌មានពិត ដែលបានបង្ហោះការអះអាងដូចគ្នាកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ […]
Continue Reading