តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យាន​យន្ត​ជាច្រើន​គ្រឿង​ស្ថិត​លើ​ផ្លូវ​ដ៏​ធំ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ ដោយ​មាន​សំណេរ​រៀបរាប់​ថា «ផ្លូវ​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ Facebook Post | Archived Link ទន្ទឹម​គ្នា​នេះអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន បាន​ចោទ​សួរ​ថា តើ​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​មែន​ឬយ៉ាងណា។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន Independent របស់​អង់គ្លេស និង​សារព័ត៌មាន​​អាមេរិក Bloomberg កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក​នេះ។ ​សេចក្ដី​រាយការណ៍​របស់សារព័ត៌មាន […]

Continue Reading

ក្រុមហ៊ុន​ TESLA មិន​ទាន់​មាន​វត្តមាន​ផ្លូវការ​នៅ​កម្ពុជា​ទេ

ការ​ឆ្លង​រីក​រាល​ប្រចាំ​ថ្ងៃ​នេះ​នៃ​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា គឺ​ជា​អ្វី​ដែល​ត្រូវ​បាន​គេ​ជជែក​ច្រើន​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​នេះ។ ទន្ទឹម​គ្នា​នេះ រូបថត​ទីតាំង​មួយ​ដែល​កំពុង​ស្ថិត​ក្រោមដំណើរការ​តុប​តែង​មក​ជាមួយ​នូវ​ពាក្យ TESLA (តេស្លា)​នៅ​រាជ​ធានី​ភ្នំពេញ​ ក៏​ក្លាយ​ជា​ប្រធាន​បទ​ដែល​មាន​ការ​ជជែក​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​សប្ដាហ៍​នេះ។ ទីតាំង​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​នោះ ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ជា​អគារ​តាំង​បង្ហាញ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​របស់​ក្រុមហ៊ុន Tesla របស់​សហរដ្ឋ​អាមេរិក។ រូបថត​នៃ​ទីតាំង​នេះ ក៏​ត្រូវ​បាន​​​ជជែក​យ៉ាង​ផុស​ផុល​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មិន​មែន​និយាយ​ភាសា​ខ្មែរ​ផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​សហរដ្ឋ​អាមេរិក នៅ​មិន​ទាន់​ឈាន​ជើង​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ជាផ្លូវការ​នៅ​ឡើយ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក Tesla Cambodia បាន​បង្ហោះ​រូបថត​នៃ​អគារ​មួយ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​តុប​តែង​ជាមួយ​អក្សរ​ «TESLA»​ជាមួយសំណេរ​ឱ្យ​រង់ចាំ​មើល​ដំណឹង​ល្អ​នេះ។ ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ក៏​បាន​បង្ហាញ​ទីតាំង​នៃ​​អគារ​នោះ​ដែរ ដែល​ស្ថិត​នៅ​តំបន់​មាន​អគារតាំង​បង្ហាញ​រថយន្ត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា ​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ជា​ផ្លូវ​ឆ្ពោះ​​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​លើ​ទំព័រ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា។ យ៉ាងណា នោះ​ជា​ដំណឹង​ល្អ»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ថត​រូប​ស៊ែលហ្វី​នៅ​ឯ​ទីតាំង​នៃ​អគារ​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​តុបតែង​ជាមួយ​អក្សរ​សរសេរ​ថា «TESLA» ហើយ​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ខ្លឹមសារ​ថា «អរុណ​សួស្ដី​ពី​ទីតាំង​បង្ហាញ​រថយន្ត​ Tesla កម្ពុជា»។ Facebook Post […]

Continue Reading

វីដេអូ​ហ្វឹក​សម​​បង្ការ​អគ្គិភ័យ​ក្នុង​រោងចក្រ​ត្រូវ​បាន​អះ​អាង​ថា​ជា​ហេតុការណ៍​ផ្អើល​ឆោឡោ​ព្រោះ​ផ្ទុះ​​កូវីដ​១៩​

គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​ ១ ៧៥៣​ករណី​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន​ឆ្លង​ដល់​​ទៅ ១ ២៣៣​ករណី សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ​កន្លង​មក​នេះ ហើយ​មនុស្ស ៤​នាក់​ហើយ ត្រូវ​បាន​ប្រកាស​ថា បាន​ស្លាប់​ដោយសារ​តែ​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះ​អាងពី​ការ​ផ្ទុះ​ឡើង​នៃ​ករណី​ឆ្លង​មេរោគ​​កូវីដ​១៩​នេះ​នៅ​ក្នុង​ចំណោម​កម្មករ​រោង​ចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បង្ក​ឱ្យ​កម្មករ​កម្មការិនី​រាប់​រយ​នាក់​រត់​ចេញ​ពី​រោងចក្រ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​រាប់​ពាន់​ដង​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នោះ​មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​មនុស្ស​ជាច្រើន​នាក់​កំពុង​រត់​ចេញ​តាម​ច្រក​ទ្វារ​នៃ​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​ថា ក្រុម​មនុស្ស​ទាំង​នោះ គឺ​​ជា​កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ផ្អើល​រត់​ចេញ​ពី​រោងចក្រ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ក្រសួង​សុខាភិបាល​ចុះ​យក​សំណាក​ពី​កម្មករ​ម្នាក់។ វីដេអូ​ឃ្លីប​រួម​ជាមួយ​សំណេរ​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​​រាប់​ពាន់​ដង និង​បញ្ចេញ​ប្រតិកម្មចម្រុះ​បែប​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ដ៏​ខ្លី​ប៉ុណ្ណោះ។ រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «កម្មករ ៤០០​នាក់​ក្នុង​រោងចក្រ​ចេស្ដា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ បាន​នាំ​គ្នា​រត់​ផ្អើល​ឈូរ​ឆរ​ដោយ​មាន​កម្មករ​ម្នាក់​ត្រូវ​បាន​ក្រសួង​ចុះ​យក​សំណាក។ មិន​ទាន់​ដឹង​លទ្ធផល​ផង ក៏​នាំ​គ្នា​ផ្អើល​រត់​ចេញ​ទាំង​អស់​គ្នា​តែ​ម្ដង។ ក្រោយ​ពេល​មាន​ការ​សម្រប​សម្រួល​ពី​រដ្ឋបាល ទើប​កម្មក​រ​ទាំង​អស់​គ្នា​ព្រម​ចូល​ធ្វើ​ការ​វិញ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading