ការអះអាងមិនត្រឹមត្រូវមួយ ចោទបុរសសញ្ជាតិអាមេរិក ២នាក់ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់
ចំពេលដែលតុលាការកម្ពុជាសម្រេចកាត់ទោសមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ឱ្យជាប់ទោស ២៧ឆ្នាំក្រោមការចោទប្រកាន់ពីបទ«ក្បត់ជាតិ»នោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បាននិយាយថា អ្នកនយោបាយបក្សប្រឆាំងមួយរូប និងបុរសជនជាតិអាមេរិកម្នាក់ ជាភ្នាក់ងារសម្ងាត់របស់ CIA ត្រូវបានបញ្ជូនមកបំផ្លាញកម្ពុជា។ ការអះអាងនេះ ត្រូវបានគេចំលែកយ៉ាងច្រើនលើបណ្ដាញសង្គម ហើយត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយបន្តផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម ទំព័រហ្វេសប៊ុកមួយឈ្មោះថា ខ្ញុំ ជា សម រង្ស៊ី បានអះអាងកាលពីដើមខែនេះ លោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel គឺជាភ្នាក់ងារសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA)។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានជំរុញទៅអាជ្ញាធរកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះបុគ្គលទាំងពីររូបនេះផងដែរ ដោយថា ពួកគេមាន«ឧបាយកលពិសពុលខ្លាំងណាស់»។ ការអះអាងនេះ ទទួលបានការចែករំលែកដល់ទៅជាង ១០០ដង ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិចម្រុះបែប និងប្រតិកម្មផ្សេងទៅនឹងការអះអាងនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដែលបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី០១ ខែមីនា ដែលរៀបរាប់ថា «ដំណឹងពីបរទេស! ក្នុងពេលនេះ ជនមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក […]
Continue Reading