បន្ទាប់ពីមានព័ត៌មានចុះផ្សាយនៅដើមខែនេះថា មន្ត្រីជាន់ខ្ពស់កម្ពុជាបានស្នើទៅប្រតិភូសភាអាមេរិកឱ្យបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានោះ រូបភាពនៃចំណងជើងអត្ថបទព័ត៌មានមួយ«សម្ដេចនាយករដ្ឋមន្ត្រី ស្នើសុំកុំឱ្យកម្មករកម្មការិនីតក់ស្លុតពេលបិទរោងចក្រនៅខែក្រោយនេះ» ត្រូវបានបង្ហោះ និងចែកចាយយ៉ាងច្រើននៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង បានរកឃើញថា ការបង្ហោះព័ត៌មាននេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម រូបភាពមួយសន្លឹកដែលបង្ហាញចំណងជើងសេចក្ដីរាយការណ៍មួយសរសេរ«សម្ដេចនាយករដ្ឋមន្ត្រីស្នើសុំកុំឱ្យកម្មករ-កម្មការិនីតក់ស្លុតពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ» ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមដោយភ្ជាប់ជាមួយនឹងការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អាមេរិក និងសហភាពអឺរ៉ុបពីកម្ពុជា ដែលប៉ះពាល់ដល់ការងារកម្មករកម្មការិនីក្នុងវិស័យកាត់ដេរកម្ពុជា។ រូបភាពជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្ត ទទួលបានការបញ្ចេញមតិ និងប្រតិកម្មផ្សេងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមនូវរូបភាពអត្ថបទព័ត៌មានមានចំណងជើងថា «សម្ដេចនាយករដ្ឋមន្ត្រីស្នើសុំកុំឱ្យកម្មករ-កម្មការិនីតក់ស្លុត ពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ» ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ Facebook Post | Archived Link រូបភាពជាមួយសំណេរដដែលនេះ ត្រូវបានចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមផ្សេងៗ ដែលនាំឱ្យមានការចែករំលែកបន្តយ៉ាងច្រើនកាលពីថ្ងៃម្សិលមិញនេះ។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើសារបង្ហោះនៅលើបណ្ដាញសង្គមតាមរយៈ Google Reverse Image Search និងពាក្យគន្លឹះនៅក្នុង Google Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ អត្ថបទព័ត៌មានដែលមានចំណងជើងថា «សម្ដេចនាយករដ្ឋមន្ត្រីស្នើសុំកុំឱ្យកម្មករ-កម្មការិនីតក់ស្លុតពេលបិទទ្វាររោងចក្រនៅខែក្រោយនេះ» […]
Continue Reading