Fact-Check: អំឡុង​ពេល​កាន់​តំណែង តើ​​អ្នកស្រី រ៉ូណា ស្មីត ធ្លាប់​ថ្លែង​នូវ​សម្រង់​សម្ដី​នេះឬ​ទេ​?

​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​បញ្ចប់​អាណត្តិ​របស់​អ្នកស្រី​​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ​ បន្ទាប់​ពី​កាន់​តំណែង​នេះ​ចាប់​ពី​ឆ្នាំ​២០១៥​មក។ អំឡុង​ពេល​បំពេញ​បេសកកម្ម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែង​រិះគន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ថ្មីៗ​នេះ សម្រង់​សម្ដី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ត្រូវ​បាន​អះ​អាង​ថា ជា​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។  ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​​ចែក​រំលែក​នូវ​ខ្លឹមសារ​មួយ​ដែល​បង្ហាញ​សម្រង់​សម្ដី​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អតីត​អ្នករាយការណ៍​ពិសេស​​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ Facebook Post | Archived Link អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​ចែក​រំលែក​ខ្លឹមសារ​នេះ​ពី​ប៉ុស្តិ៍​មួយ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ដែល​បាន​បង្ហោះ​ខ្លឹមសារ​នេះ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​កន្លង​មក។ ខ្លឹមសារ​នៃ​ប៉ុស្តិ៍​នោះ បង្ហាញ​នូវ​សម្រង់​សម្ដី​របស់​អ្នក​ស្រី រ៉ូណា ស្មីត ដែល​និយាយ​ថា «នយោបាយ​ជា​អាយុ​ជីវិត​របស់​អ្នក គ្រួសារ​អ្នក វាសនា​ប្រទេស​ជាតិ​របស់​អ្នក! តើ​ហេតុអ្វីបាន​ជា​អ្នក​រាល់​គ្នា​មិន​ខ្វល់​រឿង​ជាតិ​ទឹក​ដី? […]

Continue Reading