តើក្មេងស្រីម្នាក់នេះជូនបាច់ផ្កាទៅឪពុកនាងមុនចេញទៅសមរភូមិប្រឆាំងរុស្ស៊ីមែនឬទេ?
ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន បានអូសបន្លាយរហូតដល់ជាង ១ខែមកហើយ ដែលនាំឱ្យមានការបង្ហោះ និងចែករំលែកយ៉ាងច្រើនជុំវិញសង្គ្រាមរវាងប្រទេសទាំងពីរ។ ក្នុងចំណោមនោះ វីដេអូមួយដែលបង្ហាញកុមារីម្នាក់យកបាច់ផ្កាជូនទាហានមួយរូប ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា កុមារីនោះ រត់បាច់ផ្កាជូនឪពុករបស់នាង មុនគាត់ចេញទៅសមរភូមិប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ វីដេអូនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីដើមខែមីនាកន្លងមកនេះ វីដេអូឃ្លីបរយៈពេលជាង ២នាទីកន្លះមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដោយមានការអះអាងថា វីដេអូឃ្លីបនោះ បង្ហាញក្មេងស្រីអ៊ុយក្រែនម្នាក់ រត់យកបាច់ផ្កាជូនទៅឪពុករបស់នាង មុនពេលចេញទៅសរមភូមិប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។ វីដេអូឃ្លីបនោះ ត្រូវបានចែករំលែក និងទទួលបានការចូលទស្សនារាប់រាប់រយពាន់ដង ហើយក៏ទទួលបានការបញ្ចេញមតិច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញបណ្ដាញសង្គមនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបនោះដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី០៥ ខែមីនាកន្លងមក ជាមួយការរៀបរាប់ថា «កូនស្រីបាច់ផ្កាជូនឪពុកមុនទៅធ្វើសង្គ្រាមជាមួយរុស្ស៊ី ទឹកចិត្តកូនស្រី»។ FACEBOOK POST | ARCHIVED LINK វីដេអូឃ្លីបដដែលនេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត ដែលមានតំណភ្ជាប់នៅទីនេះ ឬតំណភ្ជាប់នៅទីនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គម ដែលបង្ហាញឱ្យឃើញនូវការបង្ហោះ និងចែករំលែកវីដេអូឃ្លីបនេះនៅលើបណ្ដាញសង្គម តែជាង ១សប្ដាហ៍ក្រោយរុស្ស៊ីបើកការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ ការត្រួតពិនិត្យការពិត Fact […]
Continue Reading