វីដេអូ​នេន​តូច​ភូមា​រាំ​លេង​បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ខ្មែរ

វីដេអូ​នេន​តូច​រាំង​លេង​កម្សាន្ត​តាម​ភ្លេង​ធុង​បាស់ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ចំពោះ​នេន​តូច​ទាំង​នេះ​ថា បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ។ វីដេអូ​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​បង្ហាញ​ព្រះ​សង្ឃ​ក្មេងៗ​រាំង​លេង​តាម​ចង្វាក់​ភ្លេង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​ចោទ​សួរ​ថា តើ​នេន​តូចៗ​ទាំង​នោះ​ជា​ព្រះ​សង្ឃ​កម្ពុជា ឬ​ព្រះ​សង្ឃ​នៅ​ប្រទេស​ណា។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៧ ខែ​សីហា ឆ្នាំ​២០២៤ ដែល​ចោទ​សួរ​ថា “ចប់​ លោក​ខ្មែរ​យើង ឬ​ក៏មិន​មែន​ទេ និយាយ​លែង​ចេញ​ហើយ”។ Facebook Post | Archived Link ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​អ្នក​នយោបាយ​​របស់​គណបក្ស​ប្រឆាំង លោក មុត ចន្ថា ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “យួន​ក្លាយ។ Facebook Post | Archived Link វីដេអូ​​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ សូម​មើល​ព័ត៌មាន​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ […]

Continue Reading