វីដេអូនេនតូចភូមារាំលេងបង្កការយល់ច្រឡំក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរ
វីដេអូនេនតូចរាំងលេងកម្សាន្តតាមភ្លេងធុងបាស់ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនៅដើមខែនេះ ដែលនាំឱ្យមានការរិះគន់ចំពោះនេនតូចទាំងនេះថា បានប្រព្រឹត្តខុសវិន័យសង្ឃ។ វីដេអូនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម វីដេអូបង្ហាញព្រះសង្ឃក្មេងៗរាំងលេងតាមចង្វាក់ភ្លេង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការចោទសួរថា តើនេនតូចៗទាំងនោះជាព្រះសង្ឃកម្ពុជា ឬព្រះសង្ឃនៅប្រទេសណា។ វីដេអូនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលចោទសួរថា “ចប់ លោកខ្មែរយើង ឬក៏មិនមែនទេ និយាយលែងចេញហើយ”។ Facebook Post | Archived Link ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកនយោបាយរបស់គណបក្សប្រឆាំង លោក មុត ចន្ថា ផងដែរកាលពីថ្ងៃម្សិលមិញនេះ ហើយក៏ត្រូវបានចែករំលែកបន្តជាច្រើនដងផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “យួនក្លាយ។ Facebook Post | Archived Link វីដេអូនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមមើលព័ត៌មានដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ និងតំណភ្ជាប់មួយទៀតនៅទីនេះ។ វីដេអូដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញ […]
វីដេអូនេនតូចរាំងលេងកម្សាន្តតាមភ្លេងធុងបាស់ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនៅដើមខែនេះ ដែលនាំឱ្យមានការរិះគន់ចំពោះនេនតូចទាំងនេះថា បានប្រព្រឹត្តខុសវិន័យសង្ឃ។ វីដេអូនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូបង្ហាញព្រះសង្ឃក្មេងៗរាំងលេងតាមចង្វាក់ភ្លេង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការចោទសួរថា តើនេនតូចៗទាំងនោះជាព្រះសង្ឃកម្ពុជា ឬព្រះសង្ឃនៅប្រទេសណា។
វីដេអូនេះ ត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលចោទសួរថា “ចប់ លោកខ្មែរយើង ឬក៏មិនមែនទេ និយាយលែងចេញហើយ”។
ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកនយោបាយរបស់គណបក្សប្រឆាំង លោក មុត ចន្ថា ផងដែរកាលពីថ្ងៃម្សិលមិញនេះ ហើយក៏ត្រូវបានចែករំលែកបន្តជាច្រើនដងផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “យួនក្លាយ។
វីដេអូនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមមើលព័ត៌មានដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ និងតំណភ្ជាប់មួយទៀតនៅទីនេះ។
វីដេអូដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube ផងដែរដោយឆាណែលមួយឈ្មោះថា SANGHA Official Primitive កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញវីដេអូដូចគ្នាទាំងស្រុងត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែកក្កដាកន្លងមកដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Angel Studio និងមានសំណេរជាអក្សរភូមាផងដែរ។
បើផ្អែកតាមការបកប្រែដោយ Google Translate សំណេរជាភាសាភូមានោះ រៀបរាប់ក្នុងន័យថា នេនតូចគួរឱ្យស្រឡាញ់ទាំងនោះ កំពុងលោតរាំលេងតាមចង្វាក់ភ្លេងធុងបាស់ធំៗនៅទីនោះ។
ជាងនេះទៀត យើងបានរកឃើញវីដេអូនេះនៅលើបណ្ដាញសង្គម TikTok ដែលបង្ហោះដោយអ្នកប្រើប្រាស់ TikTok ឈ្មោះ Thiri Aung ដែលតែងតែបង្ហោះវីដេអូនៃការរាំលេងកម្សាន្តទៅតាមភ្លេងធុងបាស់ធំៗ។
TikTok | Archived Link
ទោះជាយ៉ាងណា គ្មានព័ត៌មានច្បាស់លាស់បន្ថែមត្រូវបានរកឃើញនោះឡើយ ក្រៅពីព័ត៌មានបញ្ជាក់បានថា សង្ឃក្មេងៗនៅក្នុងវីដេអូនេះ ស្លៀកស្បងពណ៌ក្រហមក្រមៅ ដែលជាពណ៌ស្បងប្រើប្រាស់ទូទៅសម្រាប់ព្រះសង្ឃភូមា។
ពណ៌ស្បងចីវរនេះមិនដូចទៅនឹងពណ៌ស្បងលឿងខ្ចី ឬលឿងស្រាល ដែលត្រូវបានប្រើប្រាស់ទូទៅដោយព្រះសង្ឃនៅក្នុងប្រទេសកម្ពុជានោះឡើយ។
សូមមើលរូបថតនៃការប្រៀបធៀបរវាងពណ៌ស្បងចីវរដែលគ្រងដោយព្រះសង្ឃខ្មែរ និងស្បងចីវរដែលគ្រងដោយព្រះសង្ឃភូមា។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងទៅលើវីដេអូដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូដែលបង្ហាញនេនតូចៗរាំតាមភ្លេងធុងបាស់នេះ មិនមែនជាព្រះសង្ឃខ្មែរនោះឡើយ។ នេនតូចៗក្នុងវីដេអូនេះ គឺជាព្រះសង្ឃភូមា ដែលគ្រងស្បងពណ៌ក្រហមក្រមៅខុសពីពណ៌ស្បងចីវរពណ៌លឿងខ្ចីដែលគ្រងដោយព្រះសង្ឃខ្មែរ។
Title:វីដេអូនេនតូចភូមារាំលេងបង្កការយល់ច្រឡំក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមខ្មែរ
Fact Check By: Jay UdomResult: Misleading