ព័ត៌មាន​ក្លែង​ក្លាយមួយទៀត​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ

ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​នៅ​ក្នុង​ស្រុក។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ឈឺ​ធ្ងន់ និង​សម្រាក​ព្យាបាលជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ស្រុក​ដោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​វេជ្ជ​បណ្ឌិត​មក​ពី​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទស្សនា និង​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៦០០​ដង​ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ហ៊ុន សែន ឈឺ​ធ្ងន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ»។ Archived Link មួយ​ថ្ងៃ​មុន​ការ​អះអាង​ខាង​លើត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះ​អាង​ក្នុង​ន័យ​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ Facebook Post | Archived Link កាល​ពី​សប្ដាហ៍​មុន ការ​អះអាង​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់ ឬ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ផង​ដែរ។ […]

Continue Reading

តើ​ពូជ​ថ្មី​នៃ​វីរុស​កូវីដ-១៩​អូមីក្រុង​កាច​សហាវ​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​មែន​ឬទេ?

ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ពូជ​ថ្មី​នៃ​វីរុស​​អូមីក្រុង​ដែល​បង្ក​ឱ្យ​កើត​កូវីដ-១៩ មាន​លក្ខណៈ​កាច​សហាវ និង​គ្រោះ​ថ្នាក់​ជាង​វីរុស​បំប្លែង​ខ្លួន​ Delta ទៅ​ទៀត ហើយ​មិន​បង្ហាញ​រោគ​សញ្ញា​ដូច​ពូជ​វីរុស​កូវីដ-១៩​មុន​ៗនោះ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ផ្អែក​តាម​ឯកសារ​ព័ត៌មាន​គួរ​ឱ្យ​ជឿ​ជាក់​នានា យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​រៀបរាប់​ថា ពូជ​ថ្មី​នៃ​វីរូស​កូវីដ-១៩​ប្រភេទអូមីក្រុង ឬ Omicron XBB ត្រូវ​បាន​រក​ឃើញ​ថា​ បង្ក​ឱ្យ​មនុស្ស​ប្រឈម​នឹង​អត្រា​ស្លាប់​ខ្ពស់​ជាង​ប្រភេទ​អូមីក្រុង ដោយ​ពុំ​មាន​បង្ហាញ​រោគ​សញ្ញា​ក្អក និង​គ្រុន​ក្ដៅ​នោះ​ឡើយ ប៉ុន្តែ បង្ហាញ​ត្រឹម​រោគ​សញ្ញា​ឈឺ​សន្លាក់ ឈឺ​ក្បាល ឈឺ​ក ឈឺ​ខ្នង​ផ្នែក​ខាង​លើ បាត់​បង់​ចំណង់​អាហារ​ទូទៅ និង​ជា​ពិសេស​បង្ក​ឱ្យ​រលាក​សួត​យ៉ាង​ស្រួច​ស្រាល់។ ការ​អះ​អាង​ខាង​លើ​នេះ បន្ត​រៀបរាប់​ថា វីរុស​កូវីដ-១៩​ពូជ​ថ្មី​របស់​ប្រភេទ​អូមីក្រុង​ថ្មី​នេះ មិន​អាច​ឱ្យ​គេ​ដឹង​តាម​រយៈ​ការ​ធ្វើ​តេស្ត​ច្រមុះ​នោះ​ឡើយ ហើយ​វា​ឆ្លង​រីក​រាល​ដាល​លឿន​ចូល​ទៅ​ក្នុង​សហគមន៍។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​ក៏​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ ២​សប្ដាហ៍​ចុង​ក្រោយ​នៃ​ដើម​ឆ្នាំ​២០២៣​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​អំពី​ពូជ​អូមីក្រុង​នៃ​កូវីដ-១៩ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​ការ​បង្ហោះ និង​ចែក​ចាយ​ការ​អះ​អាង​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុ​កពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ Facebook Post | […]

Continue Reading