តើ​គណបក្ស​ភ្លើង​ទៀន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​ឬទេ?

ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​មិថុនា​នេះ ហើយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​បាន​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​ជាង​គេ ខណៈ​គណបក្ស​ភ្លើងទៀន​ដែល​ជា​បក្ស​ប្រឆាំង​ដែល​ទើប​តែ​ត្រូ​វ​បាន​បង្កើត​ឡើង​នោះ បាន​ទទួល​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​លំដាប់​ទី​ពីរ។ ទោះជាយ៉ាងណា មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ឬ RFA បាន​ចុះ​ផ្សាយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ទេ។ វិទ្យុ RFA ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ផ្សាយ​ដូច្នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់។ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ បាន​បញ្ចេញ​មតិ​ទៅ​លើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់ RFA ដែល​ត្រូវ​បាន​​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២២។ RFA | Archived Link សេចក្ដី​រាយការណ៍​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យក​ទៅ​បង្ហោះ និង​ចែក​រំលែក​បន្ត​​ជាច្រើន​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ​្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក SUNTV Channel […]

Continue Reading