បងប្រុស និងប្អូនស្រីលោក ហ៊ុន សែន នៅរស់រានមានជីវិតដូចធម្មតាខុសពីការអះអាង
សមាជិកក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែក្លាយជាផ្ទាំងស៊ីបនៃការរិះគន់ និងបញ្ចេញមតិមិនសមរម្យជារឿយៗ។ ក្នុងនោះ រូបថតមួយសន្លឹកបង្ហាញទិដ្ឋភាពលោក ហ៊ុន សាន និងលោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាបងប្អូនបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានអ្នកប្រើប្រាស់បានអះអាងថាលោកទាំងពីរបានទទួលមរណភាពហើយ។ ការអះអាងនេះ ត្រូវបានប្រតិកម្មចម្រុះពីរង្វង់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថាការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញទិដ្ឋភាពលោក ហ៊ុន សាន និងលោកស្រី ហ៊ុន ស៊ីណាត ដែលត្រូវជាបងប្អូនបង្កើតរបស់លោក ហ៊ុន សែន ជាមួយនឹងការអះអាងថា លោកបានទទួលមរណភាពហើយ។ ដំណឹងមរណភាពនេះ បានបង្កើតឲ្យមានការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានការប្រតិកម្មចម្រុះ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដោយបានរៀបរាប់ថា «ហ៊ុនណេង ទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក. […]
Continue Reading