តើរូបថតទាំងនេះជាបាតុកម្មថ្កោលទោសមេដឹកនាំផ្ដាច់ការនៅកិច្ចប្រជុំអាមេរិក-អាស៊ានមែនឬទេ?
ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ប្រមូលផ្ដុំគ្នានៅឯកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានកាលពីសប្ដាហ៍មុននោះ ពលរដ្ឋអាមេរិកដែលមានដើមកំណើតមកពីប្រទេសនានានៅតំបន់អាស៊ាន បានប្រមូលផ្ដុំគ្នាតវ៉ាថ្កោលទោសមេដឹកនាំមួយចំនួន។ ទន្ទឹមគ្នានេះ រូបថត៤សន្លឹកដែលបង្ហាញក្រុមមនុស្សធ្វើបាតុកម្ម ត្រូវបានគេអះអាងថា ជាទិដ្ឋភាពបាតុកម្មរបស់ពលរដ្ឋថ្កោលទោសមេដឹកនាំអាស៊ាន។ រូបថត និងការអះអាងបែបនេះ ត្រូវបានគេចែករំលែកបន្តជាច្រើនដង ហើយក៏មានការបញ្ចេញមតិផ្សេងៗពីអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។ ទោះជាយ៉ាងណា ក្រោយការត្រួតពិនិត្យ យើងរកឃើញថា ការអះអាងលើរូបថតទាំងនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថត ៤សន្លឹកកាលពីសប្ដាហ៍មុន ដែលបង្ហាញក្រុមមនុស្សប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ បានអះអាងថា រូបថតទាំងនេះ គឺជាបាតុកម្មធ្វើឡើងដោយក្រុមពលរដ្ឋអាមេរិកដើមកំណើតខ្មែរ និងពលរដ្ឋអាមេរិកដើមកំណើតភូមា ដែលថ្កោលទោសក្រុមមេដឹកនាំផ្ដាច់ការអាស៊ាននៅឯជំនួបកំពូលមេដឹកនាំអាមេរិក-អាស៊ាន នៅឯរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដោយហ្វេសប៊ុកឈ្មោះ បដិវត្តន៍ រំដោះជាតិ ដែលសរសេររៀបរាប់កាលពីថ្ងៃទី១១ ខែឧសភាថា «ក្រុមពលរដ្ឋខ្មែរ និងភូមា-អាមេរិកាំងកំពុងធ្វើបាតុកម្មថ្កោលទោសក្រុមមេដឹកនាំផ្ដាច់ការអាស៊ាននៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក»។ Facebook Post | Archived Link ការអះអាងដដែលនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកចូលទៅក្នុងក្រុមបណ្ដាញសង្គមគណបក្សប្រជាជនកម្ពុជា ដែលមានគណនីហ្វេសប៊ុកជាសមាជិករហូតដល់ជាង ៤ម៉ឺន។ ការត្រួតពិនិត្យការពិត […]
Continue Reading