អ្នកស្រី តាំង ហ្គិចលៀង មិនបានទទួលមរណភាពដូចការលើកឡើងនោះឡើយ
ក្រោយពីមានប្រតិកម្មចម្រុះយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមសម្ដីរបស់អ្នកស្រី តាំង ហ្គិចលៀង ការអះអាងមួយបានលើកឡើងថា ស្ត្រីរូបនេះបានទទួលមរណភាព។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គម ព្រមទាំងមានការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹករបស់អ្នកស្រី តាំង ហ្គិចលាង ជាមួយសំណេរថា អ្នកស្រីបានទទួលមរណភាពហើយ។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ហ្វេកប៊ុកខាងលើ ដែលបានសរសេរថា «ចូលរួមរំលែកទុក្ខដល់បងស្រីដែលត្រូវបានអ្នកក្រស្អប់គ្រប់គ្នា»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈបណ្ដាសារព័ត៌មាន និងវីដេអូថ្លែងសូមទោសរបស់អ្នកស្រី តាំង ហ្គិចលៀង ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។ ដំណឹងមរណភាពរបស់អ្នកស្រី គួរតែត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាសារព័ត៌មាន និងតាមមធ្យោបាយនៃការផ្សព្វផ្សាយសំខាន់ៗដទៃទៀត ប៉ុន្តែ គិតត្រឹមមកដល់ថ្ងៃទី០៧ ខែមេសានេះ […]
Continue Reading