Fact Check: រថយន្ត​ដឹក​ឈើ​ពេញ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ​

បញ្ហា​នៃ​ការ​​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ដឹក​ជញ្ជូន​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ឈើ​ខុស​ច្បាប់​ទាំង​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ក្តី​ បាន​ក្លាយ​ជា​​ប្រធាន​បទ​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ ប្រជា​ពលរដ្ឋ​កម្ពុជា​។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ត្រូវ​បានចែក​ចាយ​ និង​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេស​បុ៊ក​ ដែល​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា រូបថត​នេះ​បង្ហាញ​អំ​ពីតថភាព​ និង​ទិដ្ឋ​ភាព​នៃ​​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។  ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​​ពី​​ថ្ងៃ​​ទី​​៣០​​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​ពីរ​​​សន្លឹក ដែល​មាន​មួយ​សន្លឹក​​បាន​​​​​បង្ហាញ​​អំពី​​ទិដ្ឋ​​ភាព​​រថយន្ត​១​គ្រឿង​ដឹក​ឈើ​លើស​ទម្ងន់​បណ្តាល​ឲ្យ​បាក់​ស្ពាន​មួយ​កន្លែង​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​រូប​​នេះ​ មិន​​បាន​​បញ្ជាក់​ច្បាស់​​ទេ​​ថា​ទិដ្ឋភាព​នៃ​ការ​បាក់​ស្ពាន​មួយ​នេះ​ស្ថិត​​នៅ​តំបន់​ណា​មួយ​​នោះ​​ទេ​ ប៉ុន្តែ​ សារ​បង្ហោះ​នេះ​​ហាក់​ដូច​ជា​​សំដៅ​​ទៅ​ដល់ការ​កាប់​បំផ្លាញ​​ព្រៃ​​ឈើ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​យើង​។ រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​ ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។ រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «កាប់អុសដើម្បីក្រពះ គេថាបំផ្លាញព្រៃ រីឯ ដឹកឈើបំផ្លាញផ្លូវស្ពាន ដើម្បីមន្រ្តីអ្នកមានស្តុកស្តម្ភ គេថាសេដ្ឋកិច្ចរីកចម្រើន! #ស្រុករំដួល​»។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ […]

Continue Reading

Fact-Check: តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិប៉ុន្តែ គម្រោង​មាតុ​ភូមិ​និវត្តន៍​នេះ មិន​បាន​កើត​ឡើង​នោះ​ឡើយ។ ប៉ុន្មាន​ខែ​មុន​ថ្ងៃ​ទី​០៩ វិច្ឆិកា សារ​ជាច្រើន​ត្រូវ​បាន​ចែក​រំលែក និង​អំពាវ​នាវ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​យុវតី​ម្នាក់​​ឈរ​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​របស់​យុវតី​រូប​នោះ ត្រូវ​បាន​កែ​ប្រែ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក​ គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យុវតី​ម្នាក់​ឈរ​កាន់​ផ្ទាំង​ក្រដាស​ស​មួយ​សន្លឹក​ជាមួយ​ការ​សរសេរ​រៀបរាប់​ថា «ខ្ញុំ​!​ត្រៀម​ទទួល​លោក សម រង្ស៊ី ចុះ​អ្នក​វិញ?» ដែល​ជា​សារ​កៀរគរ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ទៅ​ទទួល​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នោះ​ទៅ​ក្នុង​គ្រុប​​ហ្វេសប៊ុក​មួយ​ដែល​មាន​សមាជិក​រហូត​ដល់​ទៅ​ជិត ៦​សែន​គណនី​ហ្វេសប៊ុក។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា​ «ខ្ញុំ​ត្រៀម​ទទួល​លោក សម រង្ស៊ី។ ចុះ​អ្នក​វិញ?»។ Facebook Post | Archived Link នៅ​​ថ្ងៃ​ទី​០៤ […]

Continue Reading