Fact Check: រូបថតបង្ហាញសភាពចំណាស់របស់លោក សម រង្ស៊ី ជារូបថតកាត់ត
ការបោះឆ្នោតជាតិសំខាន់ៗកាន់តែខិតជិតចូលមកដល់នៅក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត ចំណែកឯការរិះគន់ និងវាយប្រហារគ្នាជាពាក្យសម្តីខាងនយោបាយ បានក្លាយទៅជាប្រធានបទមួយនៃការជជែកដេញដោល រវាងអ្នកប្រើប្រាស់គ្រប់មជ្ឍដ្នាន និងចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមនានា។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានសភាពមុខមាត់ និងទម្រង់ជាមនុស្សចំណាស់ ត្រូវបានអ្នកប្រើប្រាស់យកមកចែកចាយ និងបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានសភាពមុខមាត់ និងទម្រង់ជាមនុស្សចំណាស់។ លោក សម រង្ស៊ី បានចាកចេញដំណើរពីប្រទេសបារាំងទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនេះ ដើម្បីបំពេញបេសកកម្មរយៈពេលមួយខែ ដោយលោកគ្រោងនឹងដឹកនាំក្រុមមន្រ្តីគណបក្សនេះទៅជួបមន្រ្តីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកផងដែរ។ រូបថត និងសំណេរអះអាងមួយនេះត្រូវបានប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ និងចែកចាយតៗគ្នាជាច្រើនដង នៅលើបណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានសរសេររៀបរាប់ថា «ចង់សេីចក្រុម រង្សុី វាប្រជុំសម្ងាត់តាមរយៈ Zoom សម្ងាត់ម្រាយវាស្អី! បេីរាល់ការប្រជុំគេថតសំឡេងបានទាំងអស់ហ្នឹង […]
Continue Reading