Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ និង​បាន​អះ​អាង​ថា​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​។​ ខេត្ត​កំពត​ គឺ​ជា​ ខេត្ត​មួយ​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ១៤៨គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ​ និង​​មាន​​ឆ្នេរ​ដ៏​វែង​ស្ថិត​នៅ​លើ​ឈូង​សមុទ្រ​ថៃ​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «កំពត​ កំពូល​ដួង​ចិត្ត»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

Fact Check: តើ​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​មែន​ឬ​?​

ជីវិត​ជា​ប្តី​ប្រពន្ធ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ក្រៅ​ពី​រស់​នៅ​យល់​ចិត្ត​គ្នា​ អធ្យា​ស្រ័យ​គ្នា​ យើង​ក៏​ត្រូវ​ចេះ​អត់​ឱន​ និង​រក្សា​រឿង​ឯក​ជន​ប្តី​ប្រពន្ធ​បាន​ល្អ​ផង​ដែរ​។ ធម្មតា​ប្តី​ប្រពន្ធ​ ដែល​រស់​នៅ​ជាមួយ​គ្នា​ គឺ​ដូច​ជា​ចាន​នៅ​ក្នុង​រាវ​  រមែង​តែង​មាន​ការ​ឈ្លោះ​ប្រកែក​ និង​រឿង​មិន​ពេញ​ចិត្ត​មួយ​ចំនួន​ ដែល​គួរ​តែ​ពិភាក្សា​គ្នា​ និង​និយាយ​គ្នា​ដោយ​សន្តិ​វិធី​។ ទន្ទឹម​នឹង​នេះ​ មាន​ព័ត៌មាន​មួយ​បាន​អះ​អាង​ថា​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​៦​ឆ្នាំ​មក​។​ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​រូប​ថត​បុរស​ និង​ស្ត្រី​កំពុង​តែ​យំ​ពីរ​នាក់​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថតបុរស​ និង​ស្រ្តី​ម្នាក់​កំពុង​អង្គុយ​យំ​ ក្រោម​ចំណង​ជើង​សរសេរ​រៀប​រាប់​ថា​ «ប្តី​​ប្រពន្ធ​មួយ​គូរ​ រៀប​ការ​បាន​ ៦​ឆ្នាំ​គ្មាន​កូន​នឹក[នឹង​] ​គេ​សោះ​ ប្តី​សម្រាច់​[សម្រេច​] ចិត្ត​យក​ប្រពន្ធ​ទៅ​ពេទ្យ​ពិនិត្យ​ ក្រោយ​ពេល​ពិនិត្យ​រួច​ស្រាប់​តែ​ប្តី​ទន់​ជង្គង់​ ហើយ​សុំ​លែង​លះ​ភ្លាម​ៗ​ព្រោះ​តែ​…»។​ ការ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារព័ត៌មាន​បាន​បង្ហាញ​ទិដ្ឋ​ភាព​បុរស​ និង​ស្ត្រី​ម្នាក់​កំពុង​តែ​អង្គុយ​យំ​ […]

Continue Reading

Fact Check: តើ​បុរស​ជា​ឪពុក​ម្នាក់​នេះ​យំ​ដោយសារ​តែ​ការ​បាត់​បង់​ត្រី​នាគ​របស់​ខ្លួន​មែន​ឬ​?​

សព្វ​ថ្ងៃ​នេះ ​នៅ​តាម​បណ្តាញ​សង្គម​នានា​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌​មាន​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ទាំង​ព័ត៌មាន​ពិត​ ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ចម្លែក​ ភ្ញាក់​ផ្អើល​ និង​ព័ត៌មាន​សោក​សង្រែង​ជា​ច្រើន​ដែល​បាន​ចែក​ចាយ​ និង​ផ្សព្វ​ផ្សាយ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​​ មាន​ព័ត៌​មាន​មួយ​បាន​អះ​អាង​ថា​ បុរស​ម្នាក់​ជា​ឪពុក​បានយំ​សោក​ ក្រោយ​ពី​ដឹង​ដំណឹង​បាត់​បង់​ត្រី​នាគ​ដោយ​សារ​កូន​នោះ​ ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ពីរ​នាក់​កំពុង​យំ​។​ ព័ត៌​មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថត​បុរស​ពីរ​នាក់​កំពុង​យំ​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «តើ​ឲ្យ​បន្ទោស​អ្នក​ណា​? ឪពុក​យំ​ស្ទើរ​តែ​ធ្លាក់​ថ្លើម​ក្តុក​ក្រោយ​ ត្រី​នាគរ​បស់​ខ្លួន​ដែល​ខំ​បង្កាត់​ពូជ​អស់​រាប់​ម៉ីន​ដុល្លា​ ត្រូវ​រលាយ​១​ភ្លែត​ដោយ​សារ​តែ​កូន​គាត់»។​ រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារ​ព័ត៌​មាន​ដែល​ភ្ជាប់​រូប​ថត​ឪពុក​ និង​កូន​ប្រុសយំ​ ជាមួយ​នឹង​រូប​ថត​ត្រី​ដែល​កំពុងតែ​ត្រូវ​បាន​ដាក់​អាំង​ចម្អិន​។​ Komsan Obsok News Report | Archived Link ដូច​គ្នា​នេះ​ផង​ដែរ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Sdach Reading ក៏​បាន​ចែក​ចាយ​ព័ត៌​មាន​ខាង​លើ​ […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ពិត​ជា​បាន​ស្លាប់​ដូច​គេ​អះ​អាង​មែន​ឬ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ប្រមាណ​​ជាង ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ក្នុង​សភាព​ដេក​ស្តូក​ស្តឹង​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នៅ​ក្នុង​ប្រទេស​បារាំង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ និង​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «TV Sorn Dara» ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​បាតុ​ភូត​ធម្មជាតិ​។​  រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ មុន​នេះ​បន្តិច​ អន្ទិត​ឡុង​ដែល​ជា​ដៃ​ឆ្វេង​របស់​លោក​ប៉ា​ធាន ​[ប្រធាន​] សម​ រង្សុី​ បាន​ប្រាប់​ខ្ញុំ​អា​ស្ដេច​ខ្លា​ថា​ ភ្លៀង​មួយ​មេ​នៅ​ប្រទេស​បារាំង​ ល្ងាច​មិញ​នេះ​ លោក​ សម​ […]

Continue Reading

Fact-Check: តើនរណា​ជា​ស្ត្រី​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក?

កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ស្ត្រី​កម្ពុជា​មួយរូប បាន​ល្បី​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ខណៈ​គាត់​មាន​អាយុ​រហូត​ដល់ ១០១​ឆ្នាំ​ហើយ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​នានា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ​ដែរ វីដេអូ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចុះ​ផ្សាយ​ថា គឺ​ជា​ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​មាន​អាយុ ៣០០​ឆ្នាំ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្ត្រី​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភព​លោក។ វីដេអូ​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចូល​មើល​ដល់​ទៅ​រាប់​ម៉ឺន​ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​កន្លង​មក​នេះ ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន​ត្រយ៉ង បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ និង​ព័ត៌មាន​ជា​វីដេអូ ដែល​និយាយ​ថា ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់​អាយុ ៣០០​ឆ្នាំ បាន​ក្លាយ​​ជា​ស្ត្រី​វ័យ​ចំណាស់​ជាង​គេ​នៅ​លើ​ពិភព​លោក។ វីដេអូ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ទស្សនា​រហូត​ដល់​ទៅ​​ជាង ៧​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​សារព័ត៌មាន​ត្រយ៉ង។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ត្រយ៉ង​ដែល​ចុះ​ផ្សាយ​ព័ត៌មាន​មាន​ចំណង​ជើង​ថា «លោក​យាយ​វ័យ ៣០០​ឆ្នាំ ចាស់​ជាង​គេ​លើ​ភព​ផែនដី!»។ Facebook Post | Archived គេ​អាច​មើល​វីដេអូ​ទាំង​ស្រុង​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ត្រយ៉ង​តាម​រយៈ​តំណភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។ Facebook Post | Archived […]

Continue Reading

Fact Check: តើ​ពិត​ទេ​ដែល​នាវា​ចំណាស់​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​ដែលមាន​​ទម្រង់​ជា​នាវា​ចំណាស់​លិច​មួយ​គ្រឿង​ និង​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​លិច​សំពៅ​ នៅ​ពាម​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​នាវា​មួយ​ដែល​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​ នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ថា​ជា​កោះ​លិច​សំពៅ​ មាន​ទីតាំង​ស្ថិត​នៅ​ពាម​។​  រូប​ថត​មួយ​សន្លឹក​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ហាក់​បាន​គិត​ថា​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ប្រទេស​កម្ពុជា​យើង ដោយ​មាន​ការ​បញ្ចេញ​មតិ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​បាន​សរសេរ​រៀប​រាប់​ថា​ «កោះ​លិច​សំពៅ​ នៅ​ពាម​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  […]

Continue Reading

Fact-Check: តើ​ក្នុង​វីដេអូ​នេះ​បង្ហាញ​ប៉ូលិស​អាមេរិក​បង្ក្រាប​ក្រុម​បាតុករ​មែន​ឬទេ?

កាល​ពី​ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ សំណើ​ច្បាប់​មួយ​ត្រូវ​បាន​រដ្ឋ​សភា​អាមេរិក​បាន​អនុម័ត​ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ដែល​ត្រូវ​បាន​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​ជាង ៣​នាទី​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មន្ត្រី​ប៉ូលិស​អាមេរិក​បាន​វាយ​ដំ​ទៅ​លើ​ក្រុម​បាតុករ​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា​និយាយ​រិះ​គន់ ឬ​ថ្កោល​ទោស​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ៣​នាទី ដែល​បង្ហាញ​​មនុស្ស​ស្បែក​ស​មួយ​ក្រុម​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​ដូច​ជា​សន្តិសុខ បាន​វាយ​ដំ​ទៅ​លើ​​មនុស្ស​មួយ​ក្រុម​មាន​សម្បុរ​ខ្មៅ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​វីដេអូ​នោះ គឺ​ជា​ការ​បង្ក្រាប​«ដូច​សត្វ​ធាតុ»របស់​ក្រុម​សន្តិសុខ​អាមេរិក ទៅ​លើ​ក្រុម​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ណា ថ្កោល​ទោស ឬ​រិះគន់​ទៅ​លើ​ទង្វើ​នេះ​ឡើយ។ វីដេអូ​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង​ប្រាំ​ពាន់​​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «USA៖ ដល់​ក​ហើយ​សមត្ថកិច្ច​ស្រុក​អាគាំង[សហរដ្ឋ​អាមេរិក]​វ៉ៃ​[វាយ]​ពួក​បាតុកម្មក​ដូច​សត្វ​ធាតុ អត់​ឃើញ​ក្បាល​ពួក​អង្គការ​សិទ្ធិ​មនុស្ស​វា​និយាយ​សោះ បើ​សិន​ជា​ខ្មែរ​វិញ​បែប​នេះ វា​និយាយ​មួយ​ថ្ងៃ​យ៉ាង​តិច​១​ពាន់​ដង»។ Facebook Post | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

Fact Check: រូប​លោក​​ ស៊ិន​ ស៊ី​សាមុត​ អង្គុយ​លេង​ហ្គីតា​ជា​រូប​ថត​កាត់​ត​

ទោះ​បី​ជា​តារា​ចម្រៀង​ប្រុស​ដ៏​ល្បី​ឈ្មោះ​លោក​​ ស៊ិន​ ស៊ីសាមុត​ បាន​លា​ចាក​លោក​យើង​តាំង​ពី​ជំនាន់​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ម៉្លេះ​ក្ដី​ តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប​ មិន​ថា​ចាស់​ ឬ​ក្មេង។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​តា​ ស៊ិន​ ស៊ី​សាមុត​ កំពុង​អង្គុយ​លេង​ហ្គីតា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ និង​មាន​ការ​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Da Pleng បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​តា​រា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​លោក​ ស៊ិន​ ស៊ី​សាមុត​កំពុង​អង្គុយ​លេង​ហ្គីតា​។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​បញ្ចេញ​មតិ​ និង​ចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សមត្ថភាព​របស់​លោក​តា​​ គឺ​មាន​ពេញ​លេញ​​ 1.តន្រ្តី​​ករ​ដែល​លេង​បាន​ច្រើន​ឧបករណ៍​ 2.អ្នក​ចម្រៀង​ 3.ចេះ​អក្សរ​ភ្លេង​សរសេរ​បទ​ភ្លេង​ 4.និពន្ធ​ទំនុក​ច្រៀង​​ 5.អំណោយ​ផល​ពី​ធម្មជាតិ​​ ចៅ​ៗ​ប្រៀប​មិន​បាន​រោម​ជេីង​​តា​ទេ​​ […]

Continue Reading