Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០២​ ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម។​ រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បានចែក​រំលែក​បន្ត។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២០​កន្លង​ទៅ​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។  […]

Continue Reading

Fact-Check: តើ​ក្នុង​វីដេអូ​នេះ​បង្ហាញ​ប៉ូលិស​អាមេរិក​បង្ក្រាប​ក្រុម​បាតុករ​មែន​ឬទេ?

កាល​ពី​ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ សំណើ​ច្បាប់​មួយ​ត្រូវ​បាន​រដ្ឋ​សភា​អាមេរិក​បាន​អនុម័ត​ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ដែល​ត្រូវ​បាន​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​ជាង ៣​នាទី​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មន្ត្រី​ប៉ូលិស​អាមេរិក​បាន​វាយ​ដំ​ទៅ​លើ​ក្រុម​បាតុករ​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា​និយាយ​រិះ​គន់ ឬ​ថ្កោល​ទោស​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង ៣​នាទី ដែល​បង្ហាញ​​មនុស្ស​ស្បែក​ស​មួយ​ក្រុម​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​ដូច​ជា​សន្តិសុខ បាន​វាយ​ដំ​ទៅ​លើ​​មនុស្ស​មួយ​ក្រុម​មាន​សម្បុរ​ខ្មៅ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​វីដេអូ​នោះ គឺ​ជា​ការ​បង្ក្រាប​«ដូច​សត្វ​ធាតុ»របស់​ក្រុម​សន្តិសុខ​អាមេរិក ទៅ​លើ​ក្រុម​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ណា ថ្កោល​ទោស ឬ​រិះគន់​ទៅ​លើ​ទង្វើ​នេះ​ឡើយ។ វីដេអូ​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង​ប្រាំ​ពាន់​​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា «USA៖ ដល់​ក​ហើយ​សមត្ថកិច្ច​ស្រុក​អាគាំង[សហរដ្ឋ​អាមេរិក]​វ៉ៃ​[វាយ]​ពួក​បាតុកម្មក​ដូច​សត្វ​ធាតុ អត់​ឃើញ​ក្បាល​ពួក​អង្គការ​សិទ្ធិ​មនុស្ស​វា​និយាយ​សោះ បើ​សិន​ជា​ខ្មែរ​វិញ​បែប​នេះ វា​និយាយ​មួយ​ថ្ងៃ​យ៉ាង​តិច​១​ពាន់​ដង»។ Facebook Post | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading