Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ឥណ្ឌូចិន ក្រោម​អាណានិគម​យួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា រូបថត​នេះ គឺ​ជា​រូបថត​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថត​ជាមួយ​មេដឹកនាំ​វៀតណាម។ រូបថត​ព្រម​ជាមួយសំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​​មួយ​ឈ្មោះ​ថា ផុស​ដោយ​សេរី (Free Post) ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​ចោទ​សួរ​ថា «តើ​ពិត​ទេ?» និង​រូបថត​មួយ​សន្លឹក​​មាន​សំណេរ​សរសេរ​ថា «នេះ​ជា​រូបថត​ពិត​ សាមហ៊ាង ​ហៅ​ ប៊ុន […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ រត់​ក្នុង​ឈុត​​រុំ​ក្រណាត់​ស​ ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយនៅ​​កម្ពុជា​​ ខក​​ខាន​​មិន​​បាន​​វិល​​ត្រឡប់​​ទៅ​​កម្ពុជា​​នោះ​ឡើយ​។​ ការ​បរាជ័យ​នៃ​ការ​​ចូល​ស្រុក​របស់​លោក​ សម​ រង្ស៊ី​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ និង​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​នៅ​តាម​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​ថត​លោក​ សម​ រង្ស៊ី​ ក្នុង​សម្លៀក​បំពាក់​ឈុត​ស​​ រត់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ភ្ជាប់​ដោយ​អក្សរ​ដែល​បាន​សរសេសរ​ថា​ «ឈ្នះ​ហើយ​បង​ប្អូន​»។ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ច្រើន​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​​មាន​ឈ្មោះ​ថា​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដែល​​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាពអតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ដោយ​បច្ចុប្បន្ន​នេះ​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ បាន​កំពុង​រត់​នៅ​តាម​ដង​ផ្លូវ​មួយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ស​ (ឈុត​សម្រាប់​បុគ្គល​​ស្លាប់​)។​ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​ថ្ងៃ​នេះ​ខួប ​៣​ឆ្នាំ​នៃ​ខ្មោច​ អា​សម​ […]

Continue Reading