Fact Check: រូប​លោក​ ហ៊ុន​ សែន​ រួម​ដំណើរ​ជា​មួយ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ជា​រូប​ថត​កាត់​ត​

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជាមួយ​នឹង​ព្រះ​មហាក្សត្រ​ព្រះ​បាទ​នរោត្តម​ សីហមុនី​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​ហ្វេក​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ កម្ពុជា​ក្រោម​ មាតុភូមិ​ខ្មែរ​ ដែល​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ព្រះ​មហាក្សត្រ​​កម្ពុជា សម្ដេច​ព្រះ​ នរោត្តម​ សីហមុនី​ បាន​រួម​ដំណើរ​តាម​រយៈ​ម៉ូតូ​ជា​មួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។ រូប​ថត​ខាង​លើ​នេះ​ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ជឿ​ថា​ ជា​រូប​ថត​ពិត​ប្រាកដ​ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ច្រើន​បាន​ចែក​រំលែក​បន្ត​ និង​ប្រតិកម្ម​ចម្រុះ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ​បង្ហាញ​នូវ​ទិដ្ឋភាព​ការ​ជិះ​ម៉ូតូ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​។​ Facebook Post | Archived Link […]

Continue Reading