តើតារាចម្រៀងលោក ជុំ លីណូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែនឬ?
ខណៈតារាចម្រៀងកម្ពុជា លោក ជុំ លីណូ កំពុងស្ងប់ស្ងាត់បទចម្រៀងថ្មីៗនោះ រូបថត៥សន្លឹកដែលបង្ហាញតារាចម្រៀងរូបនេះត្រូវបាននគរបាលចាប់ខ្លួននោះ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ ការបង្ហោះរូបថតបែបនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះយ៉ាងផុសផុលជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «ភ្លេងមច្ចុរាជ» បានបង្ហោះរូបថតចំនួន៥សន្លឹកដែលបង្ហាញតារាចម្រៀង លោក ជុំ លីណូ ឈរនៅចំកណ្ដាលសមត្ថកិច្ច២រូបដោយដៃរបស់លោកជាប់ខ្នោះផងដែរ។ ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានបញ្ជាក់អំពីមូលហេតុ ពេលវេលា និងទីតាំងច្បាស់លាស់នោះឡើយ។ រូបថតដែលបង្ហាញតារាចម្រៀងកម្ពុជារូបនេះជាប់ខ្នោះដៃនោះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងការបញ្ចេញមតិចម្រុះ និងប្រតិកម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ម្ចាស់បទ: ព្រមឲ្យអូនការ បញ្ជាក់ អត់ដឹងរឿងអីទេ តែឃើញគេផុសដៃជាប់ខ្នោះ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia […]
Continue Reading