រូបថតបង្ហាញទិដ្ឋភាពមនុស្សកកកុញនេះ មិនមែនស្ថិតនៅកម្ពុជានោះឡើយ
រូបថតចំនួន២សន្លឹកដែលបង្ហាញឱ្យឃើញមនុស្សកកកុញនៅក្នុងផ្សារទំនើបមួយកន្លែង និងក្មេងស្រីដេកសន្លប់ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ ការបង្ហោះនេះ ត្រូវបានភ្ជាប់អះអាងថា បានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងដែលទំព័រហ្វេសប៊ុកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជាមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «ប្រេស ដានី» បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលក្នុងនោះ ២សន្លឹកបង្ហាញឱ្យឃើញមនុស្សកកកុញ និងក្មេងស្រីម្នាក់បានដួលសន្លប់ផងដែរ។ រូបថតទាំងឡាយនេះ ត្រូវបានភ្ជាប់ទៅនឹងការអះអាងមួយថា នោះគឺជាហេតុការណ៍ដែលបានកើតឡើងនៅផ្សារទំនើបអ៊ីអនម៉ល ក្នុងរាជធានីភ្នំពេញ។ ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់មូលហេតុថា បណ្ដាលមកពីមនុស្សជាច្រើនបានតម្រង់ជួរជាច្រើនម៉ោង ដើម្បីទិញម៉ាស៊ីនត្រជាក់ចល័ត។ ការអះអាងមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានរៀបរាប់ថា «ខ្ញុំឈរតម្រង់ជួរអស់ ៣ម៉ោង ហើយមានអ្នកខ្លះក៏ដួលសន្លប់នៅផ្សារទំនើប AEON MALL ក្នុងរាជធានីភ្នំពេញ»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact […]
Continue Reading