តើរូបថតទាំងនេះជាទិដ្ឋភាពទឹកជំនន់កើតឡើងថ្មីៗនៅប្រទេស ថៃ មែនឬទេ?
ភ្លៀងខ្លាំងជាប់ៗគ្នានាពេលថ្មីៗនេះ បណ្តាលឲ្យប្រទេសថៃមានទឹកជំនន់យ៉ាងរហ័ស ដែលបាននឹងកំពុងប៉ះពាល់ដល់ខេត្តជាច្រើន។ ក្នុងនោះ រូបថតចំនួន៣សន្លឹក បង្ហាញទិដ្ឋភាពទឹកជំនន់ជន់លិចមួយកន្លែង ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ រូបថតទាំងឡាយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេសថៃថ្មីៗនេះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតភ្ជាប់ដោយសំណេរខាងលើ គឺធ្វើឲ្យមានការយល់ច្រឡំ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅថ្មីនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះចំនួន ៣សន្លឹក ដែលបានបង្ហាញនូវទិដ្ឋភាពនៃការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវផងដែរ។ រូបថតខាងលើនេះ ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងថា ជាទិដ្ឋភាពទឹកជំនន់ប្រទេសថៃនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ការបង្ហោះរូបថតខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេរថា «ខេត្តចំនួន ២៤ នៅប្រទេសថៃ ត្រូវព្រមានជាបន្ទាន់អំពីគ្រោះទឹកជំនន់»។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image […]
Continue Reading