រូប​ថត​លោក​ ហ៊ុន​ សែន​ ក្នុង​ឈុត​កង​កម្លាំង​ខ្មែរ​ក្រហម​ ជា​រូប​ភាព​កាត់​ត​

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ថ្នាក់​ជា​តិ​ ​កាន់​តែ​​ខិត​ជិត​ចូល​មក​ដល់ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម​ ការ​វិះ​គន់​​ និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​ខ្មែរ​ក្រហម​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​ផង​ដែរ​ ដោយ​អ្នក​ប្រើ​ប្រាស់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ […]

Continue Reading

សំណង់​ផ្ទះ​នៅ​​ភូមិ​កំណើត​លោក ហេង សំរិន មិន​មែន​ផ្ដល់​ឱ្យ​ជន​ជាតិ​វៀតណាម​ទេ

ចាប់​តាំង​ពី​កម្ពុជា​បាន​សម្រេច​ប្រគល់​ដី​ទំហំ ៤០​ហិកតា​ឱ្យ​ជន​ជាតិ​វៀតណាម​ដើម្បី​ផ្លាស់​ចេញ​ពី​ការ​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នៅ​ខេត្ត​កំពង់ឆ្នាំង​មក រូបថត​ជាច្រើន ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​សំណង់​ផ្ទះ​ទើប​សាង​សង់​ឱ្យ​ពួកគេ។ ក្នុង​នោះ រូបថត​ពីរ​សន្លឹកដែល​បង្ហាញ​សំណង់​ផ្ទះ​ដូចៗ​គ្នា ក៏​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម​ផង​ដែរ។ រូបថត​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​បន្ត​រហូត​ដល់​រាប់​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត ២​សន្លឹក​ដែល​បង្ហាញ​ពី​សំណង់​ផ្ទះ​មាន​រចនាបថ​ដូចៗ​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា […]

Continue Reading

សំណង់​ផ្ទះ​ផ្ដល់​ឱ្យ​អតីត​យោធិន​កម្ពុជា​ត្រូវ​បាន​អះ​អាង​ថា​ជា​ផ្ទះ​សម្រាប់​ជន​ជាតិ​វៀតណាម

បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ប្រគល់​ដី​ទំហំ ៤០​ហិកតា​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដល់​ជន​អន្តោ​ប្រវេសន៍​វៀតណាម​​រួច​មក ការ​អះអាង​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ រូបភាព​ផ្គុំ​មួយ​សន្លឹក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា «ផ្ទះ​យួន​ស្អាតៗ»។ រូបភាព​មួយ​ផ្ទាំង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

វីដេអូ​ខួប​កំណើត​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​បញ្ចូល​សំឡេង​ជា​ភាសា​វៀតណាម

កាល​ពី​ខែ​សីហា​កន្លង​មក​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឱ្យ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បើក​ថ្នាក់បង្រៀន​ភាសា​វៀតណាម​នៅ​ថ្នាក់​ឧត្ដម​សិក្សា ដែល​នាំ​ឱ្យ​ផ្ទុះ​នូវ​ការ​រិះគន់​ពី​សំណាក់​អ្នក​តាម​ដាន​សង្គម​ផង​ដែរ។ ប្រហែល ២​ខែ​ក្រោយ​មក វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ច្រៀង​ចម្រៀង​ខួប​កំណើត​ជា​ភាសា​វៀតណាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ […]

Continue Reading

​​រូបថត​ពិធី​បុណ្យ​សព​ក្មេង​ជន​ជាតិ​ថៃ​មិន​ជាប់​ទាក់​ទង​អ្វី​នឹង​ករណី​លិច​ទូក​ចម្លង​នៅ​កម្ពុជា​ទេ

កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ កុមារ​កម្ពុជា​ចំនួន ១១​នាក់ បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ទូក​ចម្លង​មួយ​គេ​មួយ​គ្រឿង​បាន​លិច​អំឡុង​ពេល​ឆ្លង​ពី​រៀន​នៅ​ឯ​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​លើកដែក ខេត្ត​កណ្ដាល។ បន្ទាប់​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង រូប​ថត​ចំនួន​៣​សន្លឹក​​ដែល​បង្ហាញ​ឱ្យ​ក្ដា​មឈូស​ជាច្រើន​តម្រៀប​គ្នា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ពិធី​បុណ្យ​សព​កុមារ​កម្ពុជាដែល​ស្លាប់​ដោយសារ​លិច​ទូក​ដ​នៅ​ភូមិ​កោះ​ចម្រើន។​ ការ​អះ​អាង​នេះ ត្រូវបាន​ចែក​រំលែក​បន្ត​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​លើ​រូបថត​នេះ គឺ​ជាមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ […]

Continue Reading

តើ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ធ្លាក់​ខ្លួន​ជា​អ្នក​ដឹក​ខ្សែ​លក់​តាម​ភូមិ​មែន​ឬទេ?

ខណៈ​ដែល​ព្រះ​សង្ឃ​ព្រះនាម ប៊ុត ប៊ុនតិញ គង់​នៅ​វត្ត​ភ្នំ​សេរី​នៅ​ឯ​ប្រទេស​ស្វីស​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​ន័យ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​លក់​ខ្សែ​នីឡុង​តាម​ដង​ផ្លូវ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សកម្មជន​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ […]

Continue Reading

តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​មែន​ឬទេ?

បន្ទាប់​ពី​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​សាក​ល្បង​នូវ​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ខ្លួន​កាល​ពី​ដើម​ខែ​តុលា​នេះ ព័ត៌មាន​ជាច្រើន​បាន​ចុះ​ផ្សាយ​អំពី​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ផ្លូង​ល្បឿន​លឿន»។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ដោយ​ជឿ​ជាក់​ថា វា​ជា​ទិដ្ឋភាព​កក​ស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម […]

Continue Reading

តើ​ក្រុម​តារា​ចម្រៀង​ប្រុស​ Stray Kids នឹង​មាន​វត្តមាន​នៅ​​កម្ពុជា​មែន​ឬ​?

Stray Kids គឺ​ជា​ក្រុម​តារា​ចម្រៀង​កូរ៉េ​ដ៏​ល្បី​ល្បាញ​មួយ ហើយ​​មាន​ការ​​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម និយាយ​ថា​ ក្រុម​​តារា​ចម្រៀង​កូរ៉េ​​មួយ​នេះ នឹង​មក​ប្រគុំតន្ដ្រី​នៅ​កម្ពុជា​។ ការ​អះ​អាង​មួយនេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដងពី​សំណាក់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​នា​ពេល​ថ្មីៗនេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ […]

Continue Reading

រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia […]

Continue Reading

តារា​សម្ដែង​ហុងកុង លី តាវហួរ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​មិន​ដូច​​ការ​អះ​អាង​នោះ​ឡើយ

ខណៈ​ដែល​តារា​សម្ដែង​ជើង​ចាស់ Andy Lau ឬ​ប្រជាជន​កម្ពុជា​យើង​ភាគ​ច្រើន​ស្គាល់​ថា លី តាវហួរ តែង​តែ​ជា​ទីចាប់​អារម្មណ៍​របស់​មហាជន​ជានិច្ច ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា តារា​សម្ដែង​ហុងកុង​រូប​នេះ បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​នេះ […]

Continue Reading