តើក្រុមស្ត្រីស្លៀកពាក់ឈុតវៀតណាមនេះចូលរួមដង្ហែរសពប្អូនថ្លៃលោក ហ៊ុន សែន មែនឬទេ?
បន្ទាប់ពីអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលជាប្អូនថ្លៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពកាលពីដើមកុម្ភៈកន្លងមកនោះ រូបថត ២សន្លឹកដែលបង្ហាញទិដ្ឋភាពមនុស្សស្រីក្នុងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាម និងឈរតម្រង់ជួរនៅមុខព្រះបរមរាជវាំងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា នារីវៀតណាមទាំងនោះចូលរួមដង្ហែរសពអ្នកស្រី ប៊ុន សុថា។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើរូបថតទាំងនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម រូបថត ២សន្លឹកដែលបង្ហាញក្រុមនារីស្លៀកពាក់ឈុតប្រពៃណីវៀតណាម និងឈរជាជួរនៅមុខព្រះបរមរាជវាំងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន នៅចំពេលដែលអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនបង្កើតរបស់ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព។ រូបថតទាំងពីរសន្លឹកនេះ ត្រូវបានគណនីហ្វេសប៊ុកមួយអះអាងថា ក្រុមនារីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាមទាំងនោះ ឈរជូនដំណើរសពរបស់ប្អូនថ្លៃលោក ហ៊ុន សែន ដែលត្រូវបានដង្ហែរទៅបញ្ចុះនៅក្នុងបរិវេណវត្តបទុមវតី ស្ថិតនៅប៉ែកខាងត្បូងព្រះបរមរាជវាំង។ ការបង្ហោះរូបថតជាមួយសំណេររៀបរាប់បែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ […]
Continue Reading