គូស្នេហ៍ប្រេស៊ីលមួយគូចំណាយពេល២០ឆ្នាំស្ដារគម្របព្រៃឈើនៅតំបន់ភ្នំមួយកន្លែង
ខណៈដែលពិភពលោកបន្តបាត់បង់គម្របព្រៃឈើបៃតងនោះ រូបភាពផ្គុំគ្នាមួយសន្លឹកដែលបង្ហាញរូបថតនៃតំបន់ភ្នំសឹករីករិលបាត់បង់គម្របព្រៃឈើ និងរូបថតនៃតំបន់ភ្នំដដែលគ្របដណ្ដប់ទៅដោយព្រៃឈើបៃតងនោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបភាពមួយសន្លឹកនេះ បង្ហាញនូវអត្ថន័យថា តំបន់ភ្នំដែលគ្របដណ្ដប់ទៅដោយព្រៃឈើបៃតងនៅឆ្នាំ២០០៩ បានក្លាយជាភ្នំសឹករីករិលនៅឆ្នាំ២០២៣នេះ។ រូបភាពមួយសន្លឹកនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបភាពភ្ជាប់ជាមួយខ្លឹមសារបែបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា «Sharon» បានបង្ហោះរូបថតប្រៀបធៀបមួយសន្លឹកបង្ហាញតំបន់ភ្នំដូចគ្នាមួយកន្លែង ដែលគ្របដណ្ដប់ដោយព្រៃឈើបៃតងនៅឆ្នាំ២០០៩ និងទីវាលស្រឡះគ្មានព្រៃឈើនៅឆ្នាំ២០២៣។ រូបភាពដែលភ្ជាប់ជាមួយខ្លឹមសារបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីរូបភាពដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣។ Facebook Post | Archived Link ការត្រួតពិនិត្យការពិត Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាព និងការអះអាងខាងលើនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។ រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង […]
Continue Reading