រូបថតព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមត្រូវបានបង្ហោះជាមួយសំណេរនាំឱ្យយល់ច្រឡំ
ខណៈដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME)លើកទី៣២នោះ រូបថតមួយសន្លឹកដែលបង្ហាញនារីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីវៀតណាម កាន់ស្លាកកម្ពុជានោះ និងដើរមុខក្រុមអត្តពលិកកម្ពុជានោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាពិធីបើកព្រឹត្តិការណ៍នេះនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។ ការបង្ហោះខ្លឹមសារជាមួយរូបថតនេះ ទទួលបានការចែករំលែកបន្តយ៉ាងច្រើន។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាមួយខ្លឹមសារមិនត្រឹមត្រូវ។ ការអះអាងលើបណ្ដាញសង្គម រូបថតមួយសន្លឹកដែលបង្ហាញស្ត្រីម្នាក់ស្លៀកពាក់ឈុតសម្លៀកបំពាក់វៀតណាមកាន់ស្លាកអក្សរ«Cambodia»ដើរមុខក្រុមអត្តពលិកកម្ពុជានោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានបង្ហោះរូបថតមួយសន្លឹកនេះ បានរៀបរាប់ក្នុងន័យថា នារីក្នុងរូបថតនេះ ត្រូវបានមេដឹកនាំកម្ពុជាតម្រូវឱ្យស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាមនៅក្នុងពិធីបង្ហាញក្រុមអត្តពលិកកម្ពុជានៅថ្ងៃបើកព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME លើកទី៣២ នៅកម្ពុជា។ រូបថតជាមួយនឹងសំណេរបែបនេះ ទទួលបានការចែករំលែកយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ព្រមជាមួយការបញ្ចេញមតិចម្រុះបែប ដោយបង្ហាញការយល់ស្របទៅនឹងខ្លឹមសារនៃការបង្ហោះនេះផងដែរ។ សំណេររបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនេះ បានកែប្រែវិញនៅរសៀលថ្ងៃនេះ ដោយនៅសល់ត្រឹមសំណេរថា «ឈាមខ្មែរអ្នកជាតិនិយម… ហួសចិត្ត»។ Facebook Post | Archived Link ទោះបីជាមានការកែប្រែខ្លឹមសារក៏ដោយ យើងនៅតែរកឃើញសំណេរដើមរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីសំណើរដើមរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានសរសេររៀបរាប់ថា «ឈាមខ្មែរអ្នកជាតិនិយម! តើខ្មែរខ្វះសម្លៀកបំពាក់របស់ខ្មែរណាស់ទៅឬបានជាក្រុមអាអ្នកដឹកនាំទាំងនោះថោកអីក៏ថោកម៉្លេះ អាថោក? …… ហួសចិត្ត»។ ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងនេះតាមរយៈការដំណើរការ […]
Continue Reading