រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។ Facebook Post | […]

Continue Reading