តើនេះគឺជាទិដ្ឋភាពនៃអគ្គិភ័យឆាបឆេះអាគារនៅក្នុងទីក្រុងហាណូយមែនឬ?
នាពេលថ្មីៗនេះ មានវីដេអូព័ត៌មានរាយការណ៍យ៉ាងផុសផុលមួយ បានបង្ហាញទិដ្ឋភាពនៃការឆាបឆេះយ៉ាងខ្លាំង ដោយភ្ជាប់នឹងការអះអាងនោះ គឺជាទិដ្ឋភាពនៃការឆេះនោះ បានកើតឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានមនុស្សជាច្រើន បានបាត់បង់ជីវិត និងរងរបួស។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា «7News Khmer» បានបង្ហោះវីដេអូឃ្លីបដែលបង្ហាញទិដ្ឋភាពនៃការឆេះអគារមួយកន្លែង ជាមួយការអះអាងថា នោះគឺជាទិដ្ឋភាពនៃអគ្គិភ័យឆាបឆេះអាគារនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនាពេលថ្មីៗនេះ។ វីដេអូឃ្លីបដែលមានសំណេរខាងលើ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ម្នាក់ៗស្រែកយំបោកខ្លួននៅវៀតណាម ឆេះអគារ ១០ជាន់»។ Facebook Post | Archived Link វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុងតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។ ការត្រួតពិនិត្យការពិត Fact […]
Continue Reading